ស្អាត​អត់ CL ​បន្ទាប់​ពី​វះ​កាត់​ធ្មេញ​ទាល់​ចេញ​ទៅ?

  • 2015-07-18 16:34:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CL តារា​ចម្រៀង​រ៉េប​ប្រចាំ​ក្រុម 2NE1 ​បាន​បង្ហោះ​រូប​មួយ​សន្លឹក​ក្នុង​គណនី Istagram ​របស់​នាង​បន្ទាប់​ពី​ធ្វើ​ការ​វះកាត់​ដក​ធ្មេញ​ទាល់​ចេញ ដើម្បី​ជា​សារ​ប្រាប់​ដល់​អ្នក​គាំទ្រ​ទាំង​អស់​។

 

 

តារា​ចម្រៀង​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​សមត្ថភាព​ទាំង​ការ​ច្រៀង រាំ ​និង​រ៉េប​រូប​នេះ​បាន​ធ្វើ​ការ​វះ​កាត់​ដក​ធ្មេញ​ទាល់​ចេញ​តាំង​ពី​៣​ថ្ងៃ​មុន​ម្ល៉េះ ហើយ​រូប​នាង​ផ្ទាល់​តែងតែ​បង្ហោះ​សារ​ប្រាប់​ពី​អាការៈ​របស់​ខ្លួន​ទៅ​អ្នក​គាំទ្រ​ជា​និច្ច។ ខណៈ​ដែល​ពេល​នេះ ស្រី​ស្រស់​វ័យ​២៤​ឆ្នាំ​រូប​នេះ​បាន​បង្ហោះ​រូប​មួយ​សន្លឹក​ទៀត​ថា Bye wisdom teeth  ​ដែល​នេះ​មាន​ន័យ​ថា​ការ​វះ​កាត់​ដក​ធ្មេញ​ទាល់​របស់​នាង​ជោគជ័យ​ហើយ។

 

 

ចុះ​ចំពោះ​ប្រិយមិត្ត​វិញ គិត​ថា​ CL ​បន្ទាប់​ពី​ដក​ធ្មេញ​មួយ​នេះ​ចេញ​ហើយ ​កាន់​តែ​ស្អាត​មួយ​កម្រិត​ទៀត​មែន​ដែរ​អត់?

 

ចុចអាន២០សន្លឹក​បង្ហាញ​ស្ទីល​ស្លៀក​ពាក់​កាលីប​ៗ​របស់ CL នៅ​ប្រលានយន្តហោះ

  ​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ koreaboo

អត្ថបទថ្មី