Benitez៖ Bale អាចលេងតំណែងលេខ១០ របស់ Real Madrid
- 2015-07-19 16:46:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Benitez៖ Bale អាចលេងតំណែងលេខ១០ របស់ Real Madrid
ចន្លោះមិនឃើញ
អ្នកចាត់ការ Rafael Benitez ជឿថា Gareth Bale មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីលេងតំណែងលេខ១០ សម្រាប់ក្រុម Real Madrid បន្ទាប់តារាឆ្នើមជម្រើសជាតិវែលរូបនេះ ត្រូវបានលោកសាកល្បងឲ្យលេងតំណែងមួយនេះ អំឡុងពេលប្រកួត International Champions Cup ទល់នឹងក្រុម Roma នៅទីក្រុង Melbourne កាលពីម្សិលមិញ។
កាលពីម្សិលមិញ Bale បានលេងនៅពីក្រោយខ្សែប្រយុទ្ធ Jese Rodríguez ប៉ុន្តែរាល់ដង កីឡាកររូបនេះ លេងជាខ្សែបម្រើស្លាបទេ ក្នុងក្រុមស្ដេចស។ យ៉ាងណាក្ដី នៅមុខអ្នកទស្សនាផ្ទាល់ជាង៨ម៉ឺននាក់ នាកីឡដ្ឋាន Melbourne Cricket Ground ក្រុមយក្សអេស្ប៉ាញ បានចាញ់ Roma ៧-៦ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ខណៈដែលការប្រកួតមួយនេះ គឺជាការប្រកួតដំបូងរបស់អ្នកចាត់ការថ្មីផង។
អ្នកចាត់ការវ័យ៥៥ឆ្នាំ Benitez ចង់រៀបចំទម្រង់ប្រយុទ្ធនៅតំបន់ខាងលើសារជាថ្មី បន្ទាប់ពីរដូវកាលមុន Real លេងហាក់មិនសូវត្រូវគ្នា និងខកខានលើកពាន UEFA Champions League, La Liga និង Copa del Rey ថែមទៀត។
អតីតអ្នកចាត់ការក្រុម Liverpool រូបនេះ ត្រូវបានអ្នកសារព័ត៌មានសួរថា៖ "តើលោកមានគម្រោងដាក់ឲ្យ Bale លេងនៅតំណែងលេខ១០នេះរហូតទេ ទៅថ្ងៃអនាគត?” លោកបានឆ្លើយថា៖ "វាជាគំនិតមួយ វាជាជម្រើសមួយ។ ប្រាកដណាស់ គាត់អាចលេងបានច្រើនតំណែង ដូចជាតំណែងលេខ១០នេះជាដើម។ នេះក៏ជាជម្រើសមួយ ហើយខ្ញុំចូលចិត្តជម្រើសនេះ បើគាត់អាចធ្វើបានល្អ"។
កន្លងមក Bale ធ្លាប់មានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា រូបគេអាចនឹងចាកចេញពី Santiago Bernabéu បន្ទាប់ពីលេងមិនបានល្អកាលរដូវកាលមុន ដោយស៊ុតចូលទីបាន ១៣គ្រាប់ និង Assists បាន៩លើក ក្នុងការប្រកួត ៣១ដងក្នុងលីក៕
*សម្រាប់គ្រាប់បាល់ប៉េណាល់ទីរវាង Real និង Roma ម្សិលមិញ ប្រិយមិត្តអាចទស្សនាខាងក្រោម៖
-ចុចអាន៖ Benitez ថា Ramos មិនចេញពី Real ទេ ព្រោះគេជាកូនសោដើម្បីឈ្នះ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ goal