កីឡាករ​ម្នាក់​ប្រើ​ក្បាច់កុងហ៊្វូខ្លាំង​ពេក ​​ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ភ្លាម

  • 2015-07-20 20:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Massadio Haïdara ​ជា​ខ្សែ​ការពារ​របស់​ក្រុម Newcastle United ​បាន​បញ្ចេញ​ក្បាច់​កុងហ៊្វូ លោត​ទាត់​កីឡាករ​របស់​ក្រុម  Sacramento Republic ​ក្នុង​ការ​ប្រកួត​មិត្តភាព​កាល​ពី​ម្សិលមិញ​នេះ ​ដែល​ធ្វើ​ឱ្យ​លោក​អាជ្ញា​កណ្ដាល​សម្រេច​ចិត្ត​ដក​កាត​ក្រហម​បណ្ដេញ​ចេញ​តែ​ម្ដង។

 

 

ក្នុង​ប្រកួត​មិត្តភាព​គេ​កម្រ​ឃើញ​កីឡាករ​លេង​កាច​ៗ​ណាស់ ប៉ុន្តែ​ពេល​នេះ​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​ហើយ​ក្នុង​ការ​ប្រកួត​មិត្តភាពដែល​​ក្រុម Newcastle ​យក​ឈ្នះ Sacramento ​១-០ ​កាល​ពី​ម្សិលមិញ។ ​កីឡាករ Massadio ​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​អាជ្ញាកណ្ដាល ក្រោយ​ពី​រូប​គេ​ព្យាយាម​ប្រជែង​យក​បាល់​ដោយ​លោត​ទៅ​ទាត់​កីឡាករ​ម្នាក់​ទៀត​របស់​ក្រុម Sacramento ។

ចង់​ដឹង​ថា​ក្បាច់​លោត​ទាត់​របស់​ខ្សែ​ការពារ​វ័យ​២២​ឆ្នាំ​រូបនេះ​យ៉ាង​ណា សូម​ទស្សនា​ទាំង​អស់​គ្នា៖

 

 

ចុចអាន មិន​ឃើញ​មិន​ជឿ កំពូល​អ្នក​ចាំ​ទី​មហា​ស៊យ​គប់​បាល់​ចូល​ទី​ខ្លួន​ឯង

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ mirror

អត្ថបទថ្មី