Liverpool ជិតទិញបានខ្សែប្រយុទ្ធ Benteke ម្នាក់ទៀតហើយ
- 2015-07-20 21:19:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool ជិតទិញបានខ្សែប្រយុទ្ធ Benteke ម្នាក់ទៀតហើយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្សិក Christian Benteke របស់ក្លិប Aston Villa នឹងទៅពិនិត្យសុខភាពជាមួយក្លិប Liverpool នៅថ្ងៃច័ន្ទនេះហើយ បន្ទាប់ពីក្លិបទាំង២ បានព្រមព្រៀងតម្លៃគ្នា ៣២,៥លានផោន (ជាង៥០លានដុល្លារ)។
ក្រុមគ្រូពេទ្យរបស់ក្លិបហង្សក្រហម បានត្រឡប់ពីដំណើរប្រកួតទេសចរណ៍ជាមួយក្រុមនៅអូស្ត្រាលី ទៅកាន់ប្រទេសអង់គ្លេសវិញ ដើម្បីពិនិត្យសុខភាពខ្សែប្រយុទ្ធ Benteke ឲ្យចប់រួចរាល់ នៅថ្ងៃច័ន្ទនេះតែម្ដង។
យ៉ាងណាក្ដី កីឡាករវ័យ២៤ឆ្នាំរូបនេះ នឹងមិនទៅចូលរួមជាមួយក្រុមក្នុងការប្រកួតមិត្តភាពទេ ដោយនឹងនៅហ្វឹកហាត់ជាមួយសមាជិកក្រុមមួយចំនួនទៀត នៅថ្ងៃពុធខាងមុខនេះ នៅទីលានហ្វឹកហាត់របស់ក្លិប Melwood ជាមួយនឹងមិត្តរួមក្រុមថ្មី Roberto Firmino និង Philippe Coutinho ដែលនឹងត្រឡប់ពីការសម្រាក ក្រោយប្រកួត Copa America បូករួមទាំងខ្សែប្រយុទ្ធ Mario Balotelli ផងដែរ។
Liverpool បានទិញយកខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ បន្ទាប់ពីទទួលបានលុយប្រមាណ ៤៩លានផោន ពីការលក់ខ្សែបម្រើ Raheem Sterling ទៅឲ្យក្រុមគូប្រជែង Manchester City។
រដូវក្ដៅនេះ Liverpool ចុះកិច្ចសន្យាយកកីឡាករថ្មីបាន៦នាក់ហើយ ដែលរួមមាន Nathaniel Clyne, James Milner, Danny Ings, Adam Bogdan, Joe Gomez និង Roberto Firmino ដូច្នេះ Benteke នឹងក្លាយជាសមាជិកថ្មីទី៧ របស់ក្រុមហង្សក្រហម។
Benteke បានផ្ទេរពីក្លិប Genk ទៅកាន់ Aston កាលឆ្នាំ២០១២ តម្លៃ៧លានផោន និងស៊ុតបាន ៤៩គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ១០១ប្រកួត ប៉ុន្តែ១២ប្រកួតចុងក្រោយរដូវកាលមុន ខ្សែប្រយុទ្ធរូបនេះ ស៊ុតបាន ១២គ្រាប់៕
ចង់ដឹង Benteke ល្អ ឬអត់ សូមទស្សនាវីដេអូខាងក្រោម៖
ចុះប្រិយមិត្តជឿថានៅរដូវកាលថ្មីនេះ Benteke អាចស៊ុតបាន ២០គ្រាប់ឡើងឲ្យ Liverpool ឬអត់?
-ចុចអាន៖ Man City ទិញបាន Sterling ផ្លូវការ និងឲ្យពាក់អាវលេខ៧
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc