បែក​ធ្លាយ​រូបភាព​ Galaxy S6 Edge Plus ចុង​ក្រោយ​កាន់​តែ​ច្បាស់

  • 2015-07-21 16:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ Samsung ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​គ្រោង​នឹង​បញ្ចេញ​​ Galaxy S6 Edge ​ជំនាន់​ថ្មី​មួយ​ទៀត​​មាន​ទំហំ​អេក្រង់​ធំ​ជាង​​​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ Galaxy S6 Edge Plus។ ​ ឥឡូវ​នេះ​មាន​រូប​ភាព​បែក​ធ្លាយ​មួយ​​ដែល​បាន​បង្ហាញ​​រូប​ភាព​ Galaxy S6 Edge ជំនាន់​បន្ទាប់​នេះ​​កាន់​តែ​ច្បាស់។

 

 

 

​រូប​ភាព​ដែល​បានបែក​ធ្លាយ​​ចុង​ក្រោយនេះ​គឺ​ត្រូវ​បាន​​បង្ហាញ​​​នៅ​លើ​​​​គេហទំព័រ​​ All About Samsung ​ដោយ​បាន​បង្ហាញ​វា​ផ្ទឹម​ជា​មួយ​នឹង​​​ Galaxy Note 4។

 

 

 

​​តាម​រូបភាព​ដែល​បាន​​ដាក់​បង្ហាញ​ជាមួយនឹង​​ Note 4 នេះ​​គឺ​​ចង់​បង្ហាញ​​ Galaxy S6 Edge Plus គឺ​មាន​ទំហំ​ប្រហាក់​ប្រហែល​ទៅ​នឹង​ Note 4 ដែរ​ មាន​ន័យ​ថា​ទំហំ​អេក្រង់​គឺ​ប្រហែល​ជា​ ៥,៧ អ៊ីង​ដែល​ធំ​ជាង​អេក្រង់​​របស់​ Galaxy S6 Edge ដែល​មាន​ត្រឹម​តែ​ ៥,១ អ៊ីង​តែ​ប៉ុណ្ណោះ។​​ ចំណែក​ឯ​កម្រាស់​​មើល​ទៅ​គឺ​​​ប្រហាក់​ប្រហែល​​គ្នា​ដែរ។

 

 

​ចំពោះ​ការ​ប្រកាស់​បង្ហាញ​វិញ​ ជា​ធម្មតា​ក្រុមហ៊ុន​ Samsung​ ប្រកាស​បង្ហាញ​ផលិត​ផល​ថ្មី​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ IFA Trade Show ក្នុង​ទីក្រុង​ប៊ែ​ក​ឡាំង ប្រទេស​អាល្លឺម៉ង់​ នៅ​ដើម​ខែ​​កញ្ញា​​។ ប៉ុន្តែ​តាម​ពាក្យ​ចចាមអារាម​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​នឹង​បង្ហាញ ទូរសព្ទ ត្រកូល​ Note​​ និង Galaxy S6 Edge ​ជំនាន់​បន្ទាប់​របស់​ខ្លួន​ក្នុង​​​ពេល​ជា​មួយ​ក្នា​ ​ក្នុង​ខែ​សីហាខាង​មុខ​​នេះ៕

 

 

អាន​បន្ត៖ កាន់​តែ​ច្បាស់​ Samsung នឹង​ផលិត​ Galaxy S6 Edge Plus

 

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ businessinsider