នគរបាល​នឹង​ពង្រាយ​កម្លាំង​​ត្រួតពិនិត្យ​ទ្រង់ទ្រាយ​ធំ​​នៅ​ផ្លូវ​សំខាន់​ៗចំនួន​ ៤

  • 2015-07-21 23:12:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ រុន រ័ត្នវាសនា ​ប្រធាន​នាយកដ្ឋាន​នគរបាល​ និង​ សណ្ដាប់​ធ្នាប់​សាធារណៈ ​មាន​ប្រសាសន៍​ថា ចាប់​ពី​ខែ ​សីហា​ ខាង​មុខ​នេះ ​សមត្ថកិច្ច​នឹង​ពង្រាយ​កម្លាំង​នៅ​គោល​ដៅ​ ៤ សំខាន់ ក្នុង​នោះ​​​​មាន​ផ្លូវ​ជាតិ​លេខ ​១, ៤, ៥ ​និង​ ផ្លូវ​ជាតិ​ លេខ ៦។ ​ការ​ពង្រាយ​កម្លាំង​នេះ​ គឺ​ធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​​ក្នុង​ ១ គោល​ដៅ​មិន​ក្រោម ​៣០​ នាក់​នោះ​ទេ។

 
 

ហេតុ​អ្វី​បាន​ជា នគរបាល​ចរាចរណ៍​ចាប់​ផ្ដើម​​​រឹត​បន្តឹង​តែ​ផ្លូវ​ជាតិ​ទាំង​ ៤ ​នេះ?

 

-​ ដោយ​សារ​ផ្លូវ​ជាតិ​ទាំង​ ៤​ នេះ​ មាន​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ខ្ពស់​ជាង​គេ - ​​នេះ​គ្រាន់​តែ​ជា​ផែន​ការ​សាក​ល្បងប៉ុណ្ណោះ។​ បន្ទាប់​ពី​អនុវត្តន៍​សាកល្បង​សមត្ថកិច្ច​កិច្ច​នឹង​រឹត​បន្តឹង​ផ្លូវ​ចំនួន ៨ ​រាប់​ចាប់​ពី​ផ្លូវ​ជាតិ​លេខ ​១-៨។​ ឯកឧត្ដម ​រុន រ័ត្ន​វាសនា​​ និយាយ។

 

ការ​ត្រួតពិនិត្យ​ផ្លូវ​សំខាន់​ៗ ទាំង ៤ នេះ​ គឺ​មិន​មែន​ធ្វើ​ឈប់ៗ​នោះ​ទេ គឺ​ធ្វើ​ជា​ប្រចាំ​នៅ​តាម​ដង​ផ្លូវ ដើម្បី​ត្រួតពិនិត្យ៖​

 

-ការ​បើកបរ​លើស​ល្បឿន​កំណត់ -បើកបរ​ខុស​ច្បាប់​ផ្សេងៗ -យាន​ជំនិះ​ដែល​ពុំ​មាន​ផ្លាក​លេខ​ជាដើម។

 

«ប្រសិន​បើ​មាន​ការ​ចាំ​បាច់​ វិធានការណ៍​នេះ ក៏​មិន​ខុស​នឹង​ប្រទេស​ជឿនលឿន​ដែរ គឺ​យើង​នឹង​ធ្វើ​ការ​ដេញ​ចាប់​រាល់​យានជំនិះ​ណា​ ដែល​ប្រព្រឹត្តិ​ខុស​នឹង​ច្បាប់​ចរាចរណ៍​ជើង​គោក»។ ​​​​នេះ​ជា​ការ​បន្ថែម​របស់​មន្ទីរ​ទទួល​បន្ទុក​ផ្នែក​​ចរាចរណ៍​ដដែល។

 

https://www.youtube.com/watch?v=2Px1V-gnpgU&feature=youtu.be

 

​ការ​អនុវត្ត​ខាង​លើ​ស្ថិត​ក្នុង​គោលការណ៍​ ៥ ​ចំណុច​​នៃ​អនុក្រឹត្យ​ថ្មី​​ដើម្បី​រឹត​បន្តឹង​សុវត្ថិភាព​ចរាចរណ៍ ​និង​ ការ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ដោយ​ក្នុង​នោះ​រួម​មាន៖ ​១. ​ការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ ​​​ ​​២. ​ការ​ត្រួត​ពិនិត្យ​លើ​ដង​ផ្លូវ​ជាតិ ​​ ​ ​​៣. ​ការ​ត្រួត​ពិនិត្យ​ដើម​ទី​​(បច្ចេកទេស​យានយន្ត​ ​អ្នក​បើកបរ) ​​​​៤. ​ការ​ត្រួត​ពិនិត្យ​​សាលា​បើកបរ ​(មាន​ច្បាប់​ ការ​បង្រៀន​មាន​គុណភាព) ​​និង​ ៥.​​ការ​កែច្នៃ​យានយន្ត​ខុសច្បាប់៕

 

អាន៖ អនុក្រឹត្យ​ថ្មី​​ ​​​​​​តម្លៃ​ផាក​ពិន័យ​ចរាចរណ៍​​​​​កើន​ឡើង​​គុណ​នឹង​ ៥ តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ណែនាំ​

អត្ថបទ៖ ​ប៊ិន ប៊ុណ្ណា​​