អាហារ​គ្រោះថ្នាក់ ស្ត្រី​មាន​​ផ្ទៃ​ពោះ​គួរ​ជៀសវាង​ទទួល​ទាន

  • 2014-10-14 16:16:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បរិភោគ​អាហារ​ឱ្យបាន​​ត្រឹមត្រូវក្នុង​ពេល​​មាន​ផ្ទៃពោះ​ ពិត​ជា​​សំខាន់​ណាស់​ ប៉ុន្តែ​បើ​ទទួល​ទាន​អាហារ​ខុស វា​អាច​ផ្ដល់​គុណវិបត្តិ​ដល់​មាតា​​​និង​ទារកក្នុង​ផ្ទៃ។ យ៉ាងណា​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​ខាងក្រោម​នេះ  ស្ត្រី​មាន​ផ្ទៃពោះ​គួរ​តែ​ជៀសវាង​បរិភោគ។ ​​

 

-សាច់​ឆៅ ៖ អាហារ​សមុទ្រ សាច់​គោ សាច់​ជ្រូក សាច់​មាន់ទា ដែល​មិន​ទាន់​ចម្អិន​ ឬ​ចម្អិន​មិន​ឆ្អិន​ល្អ សូម​ស្ត្រី​មាន​ពោះ​ទាំងឡាយកុំ​បរិភោគ។ សាច់​ទាំងនេះ​​មាន​ផ្ទុក​បាក់តេរី  Toxoplasmosis និង Salmonella។

 

-គ្រឿង​សមុទ្រ​មាន​សំបក​៖ សម្រាប់​គ្រឿង​សមុទ្រ​មាន​សំបក​ដូចជា គ្រំ ងាវ ខ្យង អយស្ទ័រ មិន​ទាន់​ចម្អិន​ក៏​មិន​ត្រូវ​ទទួលទាន​ដែរ ព្រោះ​គ្រឿង​សមុទ្រ​ឆៅ​ភាគច្រើន​ធ្វើ​ឱ្យ​មនុស្ស​ឈឺ។ បើ​ចង់​ទទួលទាន​ត្រូវ​ចម្អិន​ឱ្យ​ឆ្អិន។

 

-ស៊ុត​ឆៅ៖ ស៊ុត​ឆៅ​ឬ​អាហារ​ផ្សេងទៀត ដែល​មាន​ជាតិ​ស៊ុត​ឆៅ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ជៀសវាងដែរ ព្រោះ​ស៊ុត​ឆៅ មាន​ផ្ទុក​មេរោគ​ធ្វើ​ឱ្យ​មនុស្ស​ឈឺ។ ​បើ​ចង់​ទទួលទាន​ត្រូវ​ចម្អិន​ឱ្យ​ឆ្អិន។

 

 

 

-ប៉ាតេ ​ឬ​ប្រហិត៖ សាច់​ប៉ាតេ​ ប្រហិត ឬ​សាច់​ក្លាស់​សេ​ក្នុង​ទូទឹកកក មិន​​គួរ​បរិភោគឡើយ ព្រោះ​វា​អាច​មាន​មេរោគ​ធ្វើ​ឱ្យ​អាហារ​ពុល (listeria)។ ប៉ាតេ​ឬ​ប្រហិត​វេច​ខ្ចប់​ជា​កំប៉ុង​ឬ​ទុក​លើ​ធ្នើរ​មាន​សុវត្ថិភាព អាច​ទទួល​ទាន​បាន។ ​

 

-កាហ្វេ និង​ តែ៖ ទោះបី​ជា​ការសិក្សា​មួយ​ចំនួន​បង្ហាញ​ថា ការ​ផឹក​កាហ្វេ​ល្មម​មិន​ប៉ះពាល់សុខភាព​ តែ​ការ​សិក្សា​ផ្សេង​ទៀត​គូស​បញ្ជាក់​ថា ការ​ទទួល​ទាន​កាហ្វេ មាន​ផល​ប៉ះពាល់ដល់​មាតា ​​ហើយ​​ឈាន​ទៅ​រក​ការ​រលូត​កូន ។ ការ​មិន​​ផឹក​កាហ្វេ​នៅ​ត្រីមាស​ដំបូង ជួយ​កាត់​បន្ថយ​ការ​រំលូត​កូនបាន​។

 

បើ​តាមក្បួនពេទ្យ ស្ត្រី​មាន​ផ្ទៃពោះ ​គួរ​ផឹក​កាហ្វេ​តិច​ជាង២០០ ​មីលីក្រាម​ក្នុង​មួយ​ថ្ងៃ។ កាហ្វេ​ធ្វើ​ឱ្យ​មនុស្ស​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន។ ការ​ស្រាវជ្រាវ​ផ្សេង​ទៀតបង្ហាញ​​ថា កាហ្វេ​ធ្វើ​ឱ្យ​កូន​កើត​មិន​គ្រប់ខែ កូន​កើត​មិន​គ្រប់​ទម្ងន់។ បើ​យក​ល្អ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​រូប​ មិន​គួរ​ផឹក​កាហ្វេ​ទេ ​​បើ​ផឹក​​ក៏​មិន​គួរ​ផឹក​ច្រើន​ដែរ។

 

 

- ស្រា៖ គ្មាន​ការ​ស្រាវ​ជ្រាវ​ណា​បង្ហាញ​ថា ស្រា​មាន​សុវត្ថិភាព ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ទេ ដូច្នេះ​​ស្ត្រី​មាន​ផ្ទៃ​ពោះ មិន​គួរ​សេពគ្រឿង​ស្រវឹង​​ឡើយ។ ស្រា​​ប៉ះពាល់​ដល់​​ការ​លូតលាស់ របស់​ទារក​ក្នុង​ផ្ទៃ។

 

-បន្លែ​​មិន​ស្អាត៖ ទទួលទាន​បន្លែ ធ្វើ​ឱ្យ​​មាតា​ និង​ទារក​មាន​សុខភាព​ល្អ ប៉ុន្តែ​ត្រូវ​ច្បាស់​ថា បន្លែ​​មិន​ស្អាត​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព ព្រោះ​វា​មាន​បាក់តេរី Toxoplasmosis ច្រើន។ ម៉្លោះហើយ មុន​នឹង​បរិភោគ​ត្រូវ​លាង​ឱ្យ​បាន​ស្អាត។

 

-Deli Meat៖ អាហារ​ទាំងនេះ ស្ត្រី​មិន​គួរ​បរិភោគ​ទេ​ពេល​មាន​ផ្ទៃពោះទេ។ អាហារ​ប្រភេទ​នេះ ​រួមមាន​សាច់​ជ្រូក មាន់ សាច់​ក្រក, Hot dog ទៀតសោត ព្រោះ​វា​បណ្ដាល​ឱ្យរលូត​កូន ប៉ះ​ពាល់​សតិ ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ៕

 

 

- អានអត្ថបទសុខភាព និងសម្រស់​ផ្សេងទៀត ចុចត្រង់នេះ

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ mayoclini, activebeat, americanpregnancy

អត្ថបទពេញនិយម