១៥សន្លឹកបង្ហាញពីប្រវត្តិត្រួសៗរបស់ក្រុមហ៊ុន Microsoft
- 2015-07-23 13:15:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៥សន្លឹកបង្ហាញពីប្រវត្តិត្រួសៗរបស់ក្រុមហ៊ុន Microsoft
ចន្លោះមិនឃើញ
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៥ ក្រុមហ៊ុន Microsoft ទទួលបាននូវភាពជោគជ័យ និងបរាជ័យយ៉ាងច្រើនក្នុងជំហានអភិវឌ្ឍន៍របស់ខ្លួន។ ដើម្បីជារំលឹកនូវទិដ្ឋភាពទាំងនេះ ខាងក្រោមនេះគឺជារូបភាពមួយចំនួនដែលបង្ហាញដល់ប្រវត្តិត្រួសៗរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ៖ ថ្ងៃទី ០៤ ខែមេសា ១៩៧៥ ក្រុមហ៊ុន Microsoft ត្រូវបានបង្កើតដោយលោក Paul Allen (ខាងឆ្វេង) និង Bill Gates (ខាងស្ដាំ)។
Microsoft ចាប់ផ្ដើមបង្កើតការិយាល័យដំបូងនៅក្នុងទីក្រុង Albuquerque ប្រទេស ម៉ិកស៊ិកូ ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។
នេះគឺជាកុំព្យូទ័រដំបូងរបស់ Bill Gates មុនបង្កើត Microsoft។
ផលិតដំបូងរបស់ Microsoft ត្រូវបានបង្កើតឡើងគឺជាកុំព្យូទ័រម៉ូដែល Altair 8800 បានបង្ហាញក្នុងឆ្នាំ ១៩៧៥។
ក្នុងឆ្នាំ ១៩៧៨ ក្រុមហ៊ុន Microsoft ចាប់ផ្ដើមមានបុគ្គលិកចំនួន ១០ នាក់តែប៉ុណ្ណោះ។
នៅដើមទ.វទី ៨០ ក្រុមហ៊ុន Microsoft បានក្លាយជាក្រុមហ៊ុនបង្កើតប្រព័ន្ធប្រតិបត្តិការឲ្យក្រុមហ៊ុន IBM ដោយផ្អែកលើ MS-Dos។
រហូតមកដល់ឆ្នាំ ១៩៨៥ ក្រុមហ៊ុនបានប្រកាសប្រព័ន្ធប្រតិបត្តិការ Windows 1.0។
បន្ទាប់មក Windows 2.0 បានប្រកាសនៅឆ្នាំ ១៩៨៧។ ក្រោយមកក្នុងឆ្នាំ ១៩៩០ ប្រព័ន្ធប្រតិបត្តិការ Windows 3.0 បានប្រកាស ហើយ Microsoft បានក្លាយជាក្រុមហ៊ុនផលិត Software ដំបូងជាមួយនឹងប្រាក់ចំណូល ១ពាន់លានដុល្លារ។
ក្នុងឆ្នាំ ១៩៩០ នោះដែរក្រុមហ៊ុន Microsoft បានបង្ហាញ កម្មវិធី Microsoft Office ជំនាន់ដំបូងរបស់ខ្លួន។
នៅខែ សីហា ឆ្នាំ ១៩៩៥ ក្រុមហ៊ុនបានប្រកាសប្រព័ន្ធប្រតិបត្តិការ Windows 95។ ជាមួយនឹងការប្រកាសនេះដែរប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីមួយនេះបានភ្ជាប់មកជាមួយនឹងកម្មវិធី Internet Explorer, Recycle Bin និង ប៊ូតុង Start ហើយការឌីស្សាញនេះនៅតែបន្តរហូតដល់ Windows 8។
ក្នុងឆ្នាំ ១៩៩៨ ក្រសួងយុត្តិធម៌របស់អាមេរិកបានដាក់ពាក្យបណ្ដឹងក្រុមហ៊ុន Microsoft ពីបទរំលោភបំពាន់ផ្នែកពាណិជ្ជកម្ម។
នៅចុងស.វទី ៩០ ក្រុមហ៊ុន Microsoft បានពង្រីកទិសដៅអាជីវកម្មជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ ១៩៩៦ ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន NBC បានសហការគ្នាបង្កើតក្រុមហ៊ុនសារព័ត៌មានមួយឈ្មោះថា MSNBC។ ក្នុងពេលជាមួយនោះដែរ Microsoft ក៏បានប្រកាសប្រព័ន្ធប្រតិបត្តិការ Windows CE ដែលជាប្រព័ន្ធប្រតិបត្តិការជំនាន់ពិសេសមួយសម្រាប់កុំព្យូទ័រប្រភេទ មីក្រូកុំព្យូទ័រ។
នៅខែមករា ឆ្នាំ ២០០០ Bill Gates បានប្រគល់ដំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft ទៅឲ្យលោក Ballmer ដោយលោកកាន់កាប់ជាប្រធានផ្នែកផលិត Software (CSA)វិញ។
បន្ទាប់ពីនោះមកលោក Ballmer បានដឹកនាំក្រុមហ៊ុន Microsoft អស់រយៈពេល ១៤ ឆ្នាំ ដោយចាប់ពីឆ្នាំ ២០០០ ដល់ ២០១៤។
អានបន្ត៖ រឿងពិត១០យ៉ាងកម្របានដឹងពី Mark Zuckerberg មុនក្លាយជាសេដ្ឋីដូចសព្វថ្ងៃ
ប្រែសម្រួល៖ សំនៀង ប្រភព៖ zing