១០ឈុត​ពិសេស​ៗ​មិន​អាច​បំភ្លេច​បាន​របស់​តារា​ក្បាច់​គុន លី ស៊ាវឡុង

  • 2015-07-23 13:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​នេះ​កាល​ពី​ ៤២ឆ្នាំ​មុន ពិភពលោក​បាន​បាត់បង់ Bruce Lee ដែល​ជា​តារា​ក្បាច់​គុន​ដ៏​ឆ្នើម​មួយ​រូប ក្នុង​ដួង​ចិត្ត​មនុស្ស​រាប់​លាន​នាក់ និង​ជា​តារា​អាស៊ី​ដំបូង​ដែល​​ទទួល​បាន​ការ​គាំទ្រ​និង​កោត​សរសើរ​ខ្លាំង​នៅ​​ហូលីវូដ។ លី ស៊ាវឡុង ជា​អ្នក​នាំ​ឲ្យ​ពិភពលោក​ស្គាល់​ក្បាច់​គុន កុងហ្វូ និង​ធ្វើ​ឲ្យ​ក្បាច់​គុន​នេះ​ក្លាយ​ជា​ក្បាច់​ដែល​គេ​ប្រើ​ច្រើន​ក្នុង​ភាពយន្ត​បែប​វាយ​ប្រហារ។ មិន​តែ​ប៉ុណ្ណោះ តារា​ហុងកុង-អាមេរិក រូប​នេះ​ក៏​ជា​ទស្សនវិទូ​ល្បីល្បាញ​មួយ​រូប​ដែរ។

 

 

ដើម្បី​រំឭក​​ខួប​៤២ឆ្នាំ​នៃ​ការ​ស្លាប់​របស់​វីរ​សិល្បករ​រូប​នេះ (២០ កក្កដា ១៩៧៣) សារព័ត៌មាន CCTV America បាន​ជ្រើសរើស​ឈុត​ពិសេស​ៗ​មិន​អាច​បំភ្លេច​បាន​ចំនួន ១០ឈុត​​ដែល Bruce Lee បាន​សម្ដែង៖​

 

១០. ឈុត​ដែល Bruce Lee វាយ​ជាមួយ Kareem Abdul Jabbar ក្នុង​រឿង "Game of Death”

 

៩. ឈុត​វាយ​ពីងប៉ុង​ជាមួយ Nun-chucks

 

៨. ពាក្យ​សម្ដី​គួរ​ឲ្យ​ស្ញប់ស្ញែង​ដែល Bruce Lee ប្រាប់​មិត្ត​របស់​ខ្លួន ឲ្យ​ធ្វើ​ខ្លួន​ដូច​ជា​ទឹក

 

៧. ឈុត​វាយ​ជាមួយ Chuck Norris ក្នុង​រឿង "Way of the Dragon”

 

៦. ឈុត​វាយ​ជាមួយ O'Hara

 

៥. ឈុត​វាយ​ជាមួយ Han ក្នុង​រឿង "Enter the Dragon”

 

៤. ឈុត​វាយ​ជាមួយ​សិស្ស​ក្បាច់​គុន​ជប៉ុន

 

៣. ឈុត​មួយ​ក្នុង​រឿង "Enter The Dragon”

 

២. ឈុត​វាយ​ជាមួយ Robert Baker

 

១.ឈុត​កម្ដៅ​សាច់​ដុំ​មួយ​របស់ លី ស៊ាវឡុង

 

ចុចអាន៖កូន​ស្រី លីស៊ាវឡុង គ្រោង​ផលិត​ភាពយន្ត​ពី​ប្រវត្តិ​ឪពុក​របស់​ខ្លួន

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ cctv-america