Liverpool ទិញបាន Benteke ផ្លូវការ ឯ Firmino ចូលហ្វឹកហាត់
- 2015-07-23 18:22:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool ទិញបាន Benteke ផ្លូវការ ឯ Firmino ចូលហ្វឹកហាត់
ចន្លោះមិនឃើញ
ក្លិបហង្សក្រហម Liverpool ទិញបានខ្សែប្រយុទ្ធ Christian Benteke ពី Aston Villa ផ្លូវការហើយ ក្នុងតម្លៃ៣២,៥លានផោន (ជាង៥០លានដុល្លារ) កាលពីម្សិលមិញ ខណៈដែលខ្សែបម្រើ Roberto Firmino ដែលទិញបានតាំងពីខែមុននោះ ក៏បានចូលរួមហ្វឹកហាត់ដែរ បន្ទាប់ពីការសម្រាកក្រោយចប់ Copa America។
កីឡាករជម្រើសជាតិបែលហ្សិក Benteke វ័យ២៤ឆ្នាំ បានក្លាយជាកីឡាករថ្លៃបំផុតទី២ របស់ហង្សក្រហម និងចុះកិច្ចសន្យារយៈពេលវែងជាមួយក្លិប។ កីឡាកររូបនេះ បានក្លាយជាសមាជិកថ្មីទី៧ របស់ Liverpool នារដូវក្ដៅនេះ។
Benteke ស៊ុតបញ្ចូលទីបាន ៤២គ្រាប់ តាំងពីឆ្នាំ២០១២ នៅ Premier League ដោយចាញ់កីឡាករតែ៣នាក់ប៉ុណ្ណោះ ពោលគឺចាញ់ Sergio Aguero (៥៥គ្រាប់), Luis Suarez (៥៣គ្រាប់) និង Robin van Persie (៤៤គ្រាប់)។
ចំណែកឯខ្សែបម្រើប្រេស៊ីល Firmino ដែលផ្ទេរពី Hoffenheim នូវតម្លៃថ្លៃបំផុតទី៣ ក្នុងប្រវត្តិសាស្ត្រក្លិប ២៩លានផោន (ជាង៤៥,៦លានដុល្លារ) នោះ បានបង្ហាញខ្លួននៅក្លិបលើកដំបូង និងបានចូលរួមហ្វឹកហាត់ហើយ កាលពីម្សិលមិញដែរ។
Benteke និង Firmino នឹងចាប់ដៃគូគ្នា នៅតំបន់ប្រយុទ្ធខាងលើដ៏សំខាន់ សម្រាប់ក្រុម Liverpool នៅរដូវកាលថ្មីខាងមុខនេះ៕
ចុះប្រិយមិត្តជឿថា Liverpool អាចទទួលបានតំណែង Top4 ឬអត់ រដូវកាលថ្មីខាងមុខនេះ?
-ចុចអាន៖ Liverpool ទៅដល់ម៉ាឡេស៊ី ត្រៀមប្រកួតចុងក្រោយ មុនត្រឡប់ទៅអឺរ៉ុបវិញ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail