បុរស​នេសាទ​ក្រពើ​​​​បាន​២​ម៉ឺន​ក្បាល​ ទម្លាយ​​អាថ៌កំបាំង​

  • 2015-07-23 20:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​​វ័យ​​៥៧​ឆ្នាំ Mick Pitman ​មក​ពី​ទី​ក្រុង​ Darwin ភាគ​ខាង​ជើង​ប្រទេស​អូស្ត្រាលី​ បាន​រៀប​រាប់​ប្រាប់​ពី​ជីវិត​​​ការងារ​៣៧​​ឆ្នាំ​នៃ​ការ​នេសាទ​ក្រពើ​​ បាន​ជាង​២​ម៉ឺន​ក្បាល ជា​ពិសេស​ក្រពើ​ធំ​ប្រវែង​ជិត​៥​ម៉ែត្រ​​ ​​ ។

 

 

បុរស​​ដែល​មាន​រហស្ស​នាម ​Crocodile Mick បាន​ទទួល​​អាជីព​ជា​អ្នក​នេសាទ​ក្រពើ​ពី​ឪពុក​ចុង​របស់​លោក​។ ​​ថ្មី​ៗ​នេះ​​​​លោក​បាន​ចាប់​​​​​ក្រពើ​បឹង​​ដ៏​ធំ​មួយ​ក្បាល​​​​ ប្រវែង​​៤,៩​ម៉ែត្រ​ បន្ទាប់​ពី​​​រង់ចាំ​អស់​រយៈ​ពេល​៤​សប្ដាហ៍ ​។ ​​​Mick បាន​​ប្រើ​កាំភ្លើង និង​នុយ​សាច់​គោ​​​ដើម្បី​​​នេសាទ​​ក្រពើ​នោះ។

 

​​វិធី​ចាប់​ក្រពើ​​របស់​ Mick ​មាន​៤​ គឺ​ ប្រើ​ស្ន​ចាក់  ប្រើ​កាំភ្លើង​បាញ់ ​ប្រើ​ងៀង ​និងដាក់​​អន្ទាក់។ សម្រាប់​ការ​ចាប់​សត្វ​ក្រពើ​ធំ​ចុង​ក្រោយ​នេះ​ លោក​​បាន​ប្រើ​ប្រាស់​កាំភ្លើង។ នៅ​ពេល​​វះ​សាច់​សត្វ​ក្រពើ​ធំ​នោះ​ គេ​បាន​ឃើញ​សាកសព​សត្វ​ក្រពើ​​ចំនួន​​​៥​ក្បាល​ទៀត​​នៅ​ក្នុង​ពោះ​របស់​វា។ បន្ទាប់​ពី​ចាប់​បាន​ក្រពើ​យក្ស​មួយ​នោះ​ Mick​​​ ​ចាប់​បាន​ក្រពើ​មួយ​ក្បាល​ទៀត​ប្រវែង​​៣,៨​ម៉ែត្រ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ។

 

សម្រាប់​សត្វ​ក្រពើ​ដែល​នេសាទ​បាន​ Mick ទុក​សម្រាប់​លក់ ​ឬ​​វះ​សាច់​ដាក់​តាំង​ក្នុង​ផ្ទះ។ ក្នុង​បទ​សម្ភាស​ជា​មួយ​​​សារព័ត៌មាន​ Crocodile Mick បាន​​​ឲ្យ​ដឹង​ថា​​ខ្លួន​​ស្រលាញ់​អាជីព​នេះ​ណាស់​ ហើយ​ក៏​ពុំ​គិត​ថា​បោះ​បង់​វា​ដែរ៕

 

 
 

ចុចអាន៖ យក​ក្រពើ​ជ័រ​ដាក់​កន្លែង​ដក់​ទឹក​​​ ដើម្បី​​ឲ្យ​​អាជ្ញាធរ​ដោះ​​ស្រាយ​បញ្ហា​ផ្លូវ​​​ខូច

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail ​​