​​វីដេអូ​​ដុំ​អាចម៍​ផ្កាយ​យក្ស​​ផ្ទុក​លោហធាតុ​ប្លាទីន ៩០លាន​តោន​​​ហោះ​ឆ្លង​ភព​ផែន​ដី

  • 2015-07-24 20:57:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដុំ​អាចម៍​ផ្កាយ​យក្ស​​ដែល​គេ​ល្បី​ថា​មាន​ផ្ទុក​នូវ​លោហធាតុ​ប្លាកទី​ន​ ៩០ លាន​តោន​ ​​នឹង​ហោះ​កាត់​ភព​ផែន​ដី​យើង​នោះ​​ ឥឡូវ​នេះ​មាន​វីដេអូ​​ និង​រូបភាព​​បង្ហាញ​ដែល​ថត​បាន​ដោយ​ឧបករណ៍​កែវ​យឺត​របស់​អង្គការ​​  Slooh  ​លើ​កោះ​​ Canary​។

 

​ ដុំ​អាចម៍ផ្កាយ​​​មាន​ឈ្មោះថា 2011 UW158​ ​​​ត្រូវ​គេ​ជឿថា​​​​មាន​ផ្ទុក​លោហធាតុ​ប្លាទីន​​​ ព្រម​ទាំង​សារធាតុ​​មាន​តម្លៃ និង​កម្រ​ជា​ច្រើន​ផ្សេង​ទៀត ​ហើយ​​​វា​​​នឹង​​​ហោះ​កាត់​ភព​ផែន​ដី​​ក្នុង​ចម្ងាយ​ប្រហែល​ជា​ ២,៤ លាន​​គ.ម​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

 

 

​បើ​ទោះ​បី​ជា​មិន​អាច​មើល​នឹង​ភ្នែក​ទទេ​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ហោះ​ហោះ​​របស់​ដុំ​អាចម៍​ផ្កាយ​នេះ​​គឺ​ត្រូវ​បាន​ថត​ចាប់​បាន​ និង​​បង្ហោះ​អនឡាញ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​​ដោយ​​សហគមន៍​អង្កេតការណ៍​របស់​អង្គការ​ Slooh ដែល​មាន​ទី​តាំង​នៅ​កោះ​ Canary។

 

តាម​រូបភាព​ដែល​ចាប់​បាន​ បាន​ឲ្យ​ដឹង​ថា​ ដុំ​អាចម៍​ផ្កាយ​យក្យ​នេះ​ ​មាន​រាង​ចម្លែក​​ដូច​ទៅ​នឹង​ផ្លែ​វ៉លណាត់​ដែល​គ្មាន​សំបក​ ហើយ​វា​​មាន​អង្កត់​ផ្ចិត​ ៣០០ ម x ៦០០ ម។ នេះ​បើ​តាមការ​ឲ្យ​ដឹង​ពី​​​​អ្នក​អង្កេត​ការណ៍​​របស់​​កម្មវិធី Planetary Radar ដែល​គាំ​ទ្រ​ដោយ​កម្មវិធី​​ Near Earth Object Observation របស់​អង្គការ​​ណាសា​បាន​បង្ហោះ​លើ​ Facebook។

 

​ក្រុុម​អង្កេត​​ការណ៍​​តារាសាស្ដ្រ ​Arecibo Observatory បាន​និយាយ​ថា ​​ចលនា​​របស់​ដុំ​អាចម៍​ផ្កាយ​​ផ្ទុក​លោហធាតុ​ប្លា​ទីន​នោះ ​​គឺ​បង្វិល​យឺត​បំផុត (៣៧ នាទី​ម្ដង)។ ពួក​គេ​បាន​បន្ថែម​ទៀត​ថា ​​វា​​​គឺ​ជា​ដុំ​អាចម៍​ផ្កាយ​តែ​មួយ​ មិន​មែន​មាន​ការ​ផ្គុំ​គ្នា​ពី​​ដុំ​ថ្ម​តូច​ៗ​​​ ដោយ​ទំនាញ​នោះ​ទេ​ ដូច្នេះ​​រូប​រាង​របស់​វាមិន​​​អាច​​​បែក​ដោយ​សារ​តែ​ល្បឿន​បង្វិល​ដ៏​លឿន​ឡើយ។ ​Arecibo Observatory ​បន្ថែម​​ទៀត​ថា​ ​ពួក​គេ​​ធ្លាប់​ឃើញ​​​​ដុំ​អាចម៍​ផ្កាយ​​ធំ​បែប​នេះ​តែ​ពីរ​ប៉ុណ្ណោះ​​ ​​ពីមុន​មក៕

 

 

 

អាន​បន្ត៖ ដុំ​អាចម៍​ផ្កាយ​យក្ស​​ផ្ទុក​លោហធាតុ​ប្លាទីន ៩០លាន​តោន​នឹង​ហោះ​កាត់​ផែន​ដី​ថ្ងៃ​ស្អែក​នេះ

 

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ rt