លោក ហង់ ជួនណារ៉ុន ស្នើសិស្សពេលត្រលប់ពីរៀនក្រៅវិញ មកអភិវឌ្ឍធនធាននៅកម្ពុជា
- 2015-07-24 22:21:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ហង់ ជួនណារ៉ុន ស្នើសិស្សពេលត្រលប់ពីរៀនក្រៅវិញ មកអភិវឌ្ឍធនធាននៅកម្ពុជា
ចន្លោះមិនឃើញ
ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានស្នើសិស្សដែលបានជាប់អាហារូបករណ៍ទៅរៀននៅបរទេស នៅពេលត្រលប់មកវិញ ជួយអភិវឌ្ឍន៍ក៏ដូចជាផ្ទេរចំណេះដឹងដល់និស្សិតកម្ពុជាផ្សេងទៀត។
ថ្លែងក្នុងឱកាសសន្និសីទមួយស្ដីពីកម្មវិធីអាហារូបករណ៍ Erasmus Mundus/ Erasmus+ លោកបន្តថា កម្ពុជាសព្វថ្ងៃ នៅខ្វះធនធានច្រើនណាស់លើផ្នែកអប់រំ។ ពេលត្រូវការបង្កើតសាកលវិទ្យាល័យថ្មីៗ បញ្ហាដែលជួបប្រទះ គឺខ្វះសាស្ត្រាចារ្យ។ នៅកម្ពុជាសព្វថ្ងៃ សាស្ត្រាចារ្យកម្រិតអនុបណ្ឌិតគឺមានច្រើន តែកម្រិតបណ្ឌិតវិញមានតែ ១៤ % ប៉ុណ្ណោះ ដែលជាចំនួនតិចតួចនៅឡើយ ដូច្នេះលោកសង្ឃឹមថា និស្សិតទាំងអស់ដែលរៀននៅក្រៅប្រទេស អាចជួយជាចំណែកក្នុងវិស័យអប់រំបានពេលពួកគេត្រលប់មកវិញ ។
រដ្ឋមន្ត្រីដែលប្ដេជ្ញាចាត់វិធានការកែទម្រង់ស៊ីជម្រៅលើការប្រលងបាក់ឌុបរូបនេះ ក៏បានផ្ដែផ្ដាំដល់សិស្សទាំងអស់ដែលបានទៅរៀននៅក្រៅប្រទេសឲ្យខិតខំរៀនសូត្រ កុំចាយពេលវេលាខ្ជះខ្ជាយ ដើម្បីមានចំណេះច្បាស់លាស់ ក្លាយជាពលរដ្ឋល្អ៕
សូមអាន៖ និស្សិត និង បុគ្គលិកសិក្សា ៦៥ នាក់ បានអាហារូបករណ៍ទៅក្រៅប្រទេសពីសហភាពអឺរ៉ុប
អត្ថបទ៖ លឹម សុនា វីដេអូ៖ ខុត សីហា