“See You Again” ​ធ្លាក់​មក​​លេខ​៣​លើ Billboard ចុះ​លេខ​១​និង​លេខ​២​ជា​បទ​អ្វី?

  • 2015-07-24 22:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង "See You Again” ពី​ខ្សែ​ភាពយន្ត "Furious 7” ដែល​ធ្លាប់​ជាប់​លេខ​មួយ​ជា​ច្រើន​សប្ដាហ៍​លើ​តារាង​ចម្រៀង​អាមេរិក Billboard ឥលូវ​នេះ​បាន​ធ្លាក់​មក​ចំណាត់ថ្នាក់​ទី​៣​វិញ​ហើយ ដោយ​ចំណាត់ថ្នាក់​លេខ​មួយ​សប្ដាហ៍​នេះ​គឺ​បទ "Cheerleader” របស់​តារា​ចម្រៀង OMI ឯ​បទ​លេខ​ពីរ​គឺ "Can't Feel My Face” របស់ The Weeknd។ រីឯ​បទ "Bad Blood” របស់ Taylor Swift បាន​ជាប់​ចំណាត់ថ្នាក់​លេខ ៤។

 

ទស្សនា​បទ​ចម្រៀង​ចំណាត់ថ្នាក់​កំពូល​ទាំង ១០​បទ​ខាង​ក្រោម​នេះ៖

 

១. “Cheerleader” ច្រៀង​ដោយ OMI

២. “Can't Feel My Face” ច្រៀង​ដោយ The Weeknd

៣. “See You Again” ច្រៀង​ដោយ Wiz Khalifa ft. Charlie Puth

៤. “Bad Blood” ច្រៀង​ដោយ Taylor Swift

៥. “Watch Me” ច្រៀង​ដោយ Silentó

៦. “Trap Queen” ច្រៀង​ដោយ Fettu Wap

៧. “Shut Up and Dance” ច្រៀង​ដោយ WALK THE MOON

៨. “Fight Song” ច្រៀង​ដោយ Rachel Platten

៩. “Lean On” ច្រៀង​ដោយ Major Lazer & DJ Snake

១០. “The Hills” ច្រៀង​ដោយ The Weeknd

ចំណាត់ថ្នាក់​ទាំង​នេះ​បាន​មក​ពី​ការ​សរុប​ទិន្នន័យ​នៃ​ការ​លក់​អាល់ប៊ុម ការ​ចាក់​ផ្សាយ​តាម​វិទ្យុ និង​ការ​ចាក់​ស្ដាប់​ និង​ទស្សនា​លើ​អ៊ីនធឺណិត​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ នៅ​សហរដ្ឋ​អាមេរិក ៕​

 

ចុចអាន៖វីដេអូ​ចម្រៀង​១០​បទ​​ចំណាយ​ដើម​ទុន​ផលិត​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ billboard

អត្ថបទថ្មី