​Benitez ៖ ​បើ Ronaldo , Bale , Benzema ​យល់ចិត្ត​គ្នា គ្មាន​អ្នក​ណា​លេង​ឈ្នះ​ឡើយ

  • 2015-07-25 21:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Rafa Benitez ​អ្នក​ចាត់​ការ​ក្រុម Real Madrid ​បាន​និយាយ​ថា​បើ Cristiano Ronaldo , Gareth Bale ​និង Benzema ​លេង​យល់​ចិត្ត​គ្នា​ជាង​បច្ចុប្បន្ន​នេះ​បន្តិច នោះ​គ្មាន​ក្រុម​ណា​អាច​យក​ឈ្នះ​ពួកគេ​បាន​ឡើយ។

 

 

 

Real Madrid ​បាន​យក​ឈ្នះ​ក្រុម Manchester City ​ដោយ​លទ្ធផល​៤-១ ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ ដោយ​ខ្សែ​ប្រយុទ្ធ Benzema ​និង Ronaldo ​ជា​អ្នក​ធ្វើ​បាន​ម្នាក់​មួយ​គ្រាប់។ ចំពោះ​ជ័យ​ជម្នះ​នោះ​ដែរ លោក Benitez ​បាន​យល់​ឃើញ​ថា ក្រុម​កីឡាករ​ដែល​គេ​ហៅ​កាត់​ថា BBC ​របស់ Real Madrid ​នៅ​មិន​ទាន់​លេង​យល់​ចិត្ត​គ្នា​ទេ ហើយ​ប្រសិន​បើ​ពួកគេ​ស្វែងយល់​ចិត្ត​គ្នា​ខ្លាំង​ជាង​នេះ​ទៀត នោះ​គ្មាន​អ្នក​ណា​អាច​បញ្ឈប់​ពួកគេ​បាន​ឡើយ។

 

 

អតីត​អ្នក​ចាត់​ការ​ក្រុម Liverpool ​និង Napoli ​ខាង​លើ​បាន​និយាយ​ទៀត​ថា៖ "មនុស្ស​ជា​ច្រើន​តែងតែ​សួរ​ខ្ញុំ ថា​តើ​កីឡាករ​ណា​ដែល​ត្រូវ​ទិញ​ចូល? ខ្ញុំ​នៅ​តែ​និយាយ​ដដែល ខ្ញុំ​មាន​គ្រប់​គ្រាន់​ហើយ ព្រោះ Benzema ​មិន​ចាកចេញ​ទៅ​ណា​ទេ។ ក្រុម​ទាំង​មូល​មាន​មាន​កីឡាករ​ពោរពេញ​ដោយ​សមត្ថភាព ហើយ​យើង​ក៏​មិន​ចាំ​បាច់​បន្ថែម​អី​ទៀត​ដែរ។ អ្វី​ដែល​ត្រូវ​ធ្វើ គឺ​ហ្វឹកហាត់​និង​ស្វែង​យល់​ចិត្ត​គ្នា​ទៅ​បាន​ហើយ។ ខ្ញុំ​ជឿជាក់ Ronaldo , Bale , Benzema ​ឬ Isco ​នឹង​ខ្លាំង​ជាង​នេះ​ទៀត ប្រសិន​បើ​ពួកគេ​យល់​ពី​គ្នា”។

 

 

 

ឆ្លើយ​តប​ចំពោះ​ដំណឹង​ដែល​ថា Manchester United ​ចង់​បាន Ronaldo ​និង Ramos ​ឯ​ Arsenal ​ចង់​បាន​ Benzema ​នោះ បុរស​៥៥​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា​គ្មាន​ថ្ងៃ​នោះ​ទេ។ ពួកគេ​សប្បាយ​ចិត្ត​នឹង​នៅ​ជាមួយ​អធិរាជ​ស ហើយ​ក្លិប​ក៏​មិន​ចង់​លក់​គេ​ចេញ​ដែរ៕

 

 

 ចុចអាន៖Ronaldo ​ត្រូវ​ខ្សែ​បម្រើ​ Man City ​ទាត់​ចំ​អា​ប្អូន​តូច​មួយ​ជើង

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទថ្មី