ដល់ក! ខឹងឪពុកមិនទិញទូរសព្ទឲ្យ ក្រមុំ២០ឆ្នាំម្នាក់ដេកយំននៀលកណ្ដាលផ្លូវ
- 2015-07-26 18:22:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ក! ខឹងឪពុកមិនទិញទូរសព្ទឲ្យ ក្រមុំ២០ឆ្នាំម្នាក់ដេកយំននៀលកណ្ដាលផ្លូវ
ចន្លោះមិនឃើញ
យុវតីម្នាក់បានយំក្រាញននៀលលើកណ្ដាលផ្លូវទីក្រុងនៃខេត្ត Hubei ប្រទេសចិន បន្ទាប់ពីឪពុករបស់នាងមិនព្រមទិញទូរសព្ទឲ្យ។
បន្ទាប់ពីដើរផ្សារទិញឥវ៉ាន់ជាមួយឪពុក នារីវ័យជំទង់ Piqued អាយុ២០ឆ្នាំ បានសុំឲ្យឪពុកនាងទិញទូរសព្ទមួយគ្រឿងតម្លៃ២ពាន់យន់ (ប្រហែល៣២២ដុល្លារ) ប៉ុន្តែគាត់ពុំទិញឲ្យ។ ភ្លាមៗនោះ Piqued បានរត់ទៅយំក្រាញននៀលដូចកូនក្មេងនៅកណ្ដាលផ្លូវតែម្ដង ដោយនៅតែទទូចឲ្យឪពុករបស់នាងទិញទូរសព្ទឲ្យ។
ឃើញសកម្មភាពបែបនេះ ប៉ូលិសនៅតំបន់នោះក៏បានចេញទៅបញ្ជាចរាចរណ៍ ដើម្បីការពារសុវត្ថិភាពរបស់នារីខាងលើ និងបាននិយាយប្រាប់ទៅកាន់ឪពុកនាង ឲ្យទិញទូរសព្ទឲ្យ ដើម្បីកុំឲ្យនាងយំបែបនេះទៀត ។ ក្រោយមក ឪពុកនាងក៏យល់ព្រមទិញ ហើយអ្នកលក់ក៏បានបញ្ចុះតម្លៃឲ្យផងដែរ ទើបនាងយល់ព្រមទៅផ្ទះ ៕
ប្រែសម្រួល៖ មាន រតនា ប្រភព៖ shanghaiist