តោះ! ​រៀន​ប្រើ iPhone បញ្ជា Computer ពី​ចម្ងាយ​ងាយស្រួល​ធ្វើ​ពេល​ខូច

  • 2014-10-14 16:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ទេ នៅ​សុខៗ​ស្រាប់​តែ​ចង់​ប្រើ​កុំព្យូទ័រ​ខណៈ​កុំព្យូទ័រ​របស់​អ្នក​​នៅ​ឆ្ងាយ ​ពី​ដៃ ឬ​ពេល​ខ្លះ​ទៀត​កុំព្យូទ័រ របស់​មិត្តភ័ក្ដិ​អ្នក មាន​បញ្ហា​ត្រូវការ​ឱ្យ​អ្នក​ជួយ​ដោះស្រាយ​បន្ទាន់ តើ​ត្រូវ​ធ្វើ​ម៉េច​ទៅ? កុំ​បារម្ភ​នៅ​ពេល​ដែល​ជួប​បញ្ហា​ទាំង​នេះ អ្នក​អាច​ប្រើ iPhone ដើម្បី​បញ្ជា​ប្រើ​កុំព្យូទ័រ​តាម​អំពើ​ចិត្ត​ហាក់​ដូច​អ្នក​កំពុង​នៅ​ពី​ មុខ​កុំព្យូទ័រ​ពិតៗ។

 

ទំព័រ​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ពី​វិធីសាស្ត្រ​ក្នុង​ការ​ប្រើ​កម្មវិធី TeamViewer សម្រាប់​ភ្ជាប់​ប្រើ​កុំព្យូទ័រ​ពី​ចម្ងាយ។

 

១.ដំឡើង TeamViewer សម្រាប់​កុំព្យូទ័រ បើ​ពុំ​ទាន់​មាន​សូម ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក

២.ដំឡើង TeamViewer សម្រាប់​ទូរស័ព្ទ​ពី app store ប្រិយមិត្ត​អាច ​ចុច​ត្រង់​នេះ ដើម្បីទាញ​យក
៣.សូម ​បើក​កម្មវិធី TeamViewer ​​សម្រាប់​កុំព្យូទ័រ​រួច​ពិនិត្យ​មើលID និងPassword អ្នក (ID និង​Passwordរបស់​កុំព្យូទ័រ​នីមួយៗ​មិន​ដូច​គ្នា​ឡើយ)
៤.បើក​កម្មវិធី TeamViewer នៅ​លើ iPhone រួច​វាយ​បញ្ចូល ID នៃ TeamViewer និង Password របស់​កុំព្យូទ័រ។
ឥឡូវ​នេះ​អ្នក​អាច​ប្រើ iPhone ដើម្បី​បញ្ជា Computerពី​ចម្ងាយ​បាន​ហើយ ប៉ុន្តែ​ប្រិយមិត្ត​ត្រូវ​ស្វែងយល់​ពី​ការ​ប្រើប្រាស់​សិន។

 

(រូបភាព Desktop computer របស់​អ្នក​នៅ​លើ iPhone)

  • Tap ដើម្បី click

  • Tap និង Hold ដើម្បី​ right click

  • Drag ដើម្បីរំកិល mouse

  • ប្រើម្រាមដៃ២ដើម្បីពង្រីកនិងពង្រួម

  • ប្រើម្រាមដៃ២រួចអូសដើម្បីscroll

  • Tap ២ដងរួច drag ដើម្បី drag និង drop

 

បញ្ជាក់៖ ដើម្បី​ប្រើ iPhone សម្រាប់​បញ្ជា​កុំព្យូទ័រ​ ទាំង​ទូរសព្ទ​និងcomputerត្រូវ​តែ​មាន​ភ្ជាប់​អ៊ីនធឺណិត​ជា​មុន​សិន។

http://youtu.be/pAPML-PwiX0

យ៉ាងម៉េច ​ហើយ បន្ទាប់​ពី​បាន​សាកល្បង​រួច តើ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ណា ចំពោះ​ការ​បញ្ជា​កុំព្យូទ័រ​ពី​ចម្ងាយ​ដូច​នេះ? សូម​ជួយ​ផ្ដល់​ជា​មតិ​ផង!

 អាន៖ Lenovo ​​ផលិត​ Tablet ​​ដំបូង​ដែល​មាន​ Projector ​​​ភ្ជាប់​មក​ជាមួយ

ដោយ៖ អ៊ឹង សៀវទី