ទស្សនៈ​ខ្លីៗ ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ

  • 2015-07-27 20:24:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដើម្បីឱ្យ​ក្លាយ​ជា​អ្នកដឹកនាំ​ម្នាក់បាន​ អ្នក​​ត្រូវ​គិត​លើ​រឿង​ពីរ គឺដឹកនាំ​​ខ្លួន​ឯង និង ​ដឹកនាំ​អ្នកដទៃ។ នេះ​ជា​គំនិត​​គោលៗរបស់​ លោក យ៉ង់ ណាវុធ ប្រធាន​ធនធាន​មនុស្ស នៃ​ក្រុមហ៊ុន DKSH ក្នុង​ទីក្រុង​ភ្នំពេញ។

 

លោក យ៉ង់ ណាវុធ (ទី១ឆ្វេង) លោក គឹម ពុធ​គិរី (បន្ទាប់ឆ្វេង) និងអ្នកស្រី ម៉ុច ស្រីរ័ត្ន (ទី១ស្ដាំ)

 

វាគ្មិន​សំបូរ​វោហារ​សព្ទ ក្នុង​កម្មវិធី “Inspiring Leadership Talk” រូប​នេះ បាន​ប្រាប់​ទៅ​កាន់​ក្រុម​អ្នកជំនួញ និង​ សិស្សានុសិស្ស​ថា ដើម្បី​ដឹក​នាំ​ខ្លួន​ឯង​បាន បុគ្គល​នោះ​ត្រូវ​គិត​លើ​៖

 

-ឃើញ​ឱកាស​អាច​ឈ្នះ៖ ត្រូវ​គិត​ថា​អ្វី​ដែល​អ្នក​ចង់​ធ្វើ គឺ​អាច​ទៅ​រួច អាច​ធ្វើ​បាន និង​ អាច​ទទួល​បាន​ជោគជ័យ។ ត្រូវ​មាន​ជំនឿ​លើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ។ -រៀន​ចេះ​ហើយ​ចែកចាយ៖ មិន​ត្រឹម​តែ​ចេះ​ខ្លួន​ឯង​ទេ អ្នក​​ត្រូវ​ចេះ​ចែកចាយ​បន្ត។ -នៅ​តែ​ស្រែក​ឃ្លាន៖ មិន​មែន​បោះបង់អ្វី​ដែល​ខ្លួន​ធ្វើ...ដួល​ងើបៗ ព្យាយាម​ម្ដង​ហើយ​ម្ដង​ទៀត ​អ្នក​នឹង​ក្រេប​បាន​ចំណេះ​ដឹង​ច្រើន​ពី​ការងារ ឬ​មុខ​ជំនាញ​​នោះ។

 

ដឹកនាំ​អ្នកដទៃ

 

-យល់​ឱ្យ​បាន​ច្បាស់​ពី​មនុស្ស៖ ត្រូវ​យល់​ថា មនុស្ស​ដែល​អ្នក​ចង់​ដឹកនាំជាមនុស្ស​ប្រភេទ​ណា​ អាច​ធ្វើ​អ្វី​បាន​ខ្លះ ចេះ​អ្វី​ខ្លះ មាន​អត្តចរិត​ដូច​ម្ដេច​ ឬ​ស្មោះ​ត្រង់​ដែរ​ឬ​ទេ​ជាដើម។ -មាន​ទំនុកទុកចិត្ត​លើ​ដៃគូ -ចេះ​ដោះស្រាយ​បញ្ហា​ជាមួយ​អ្នកដទៃ​ជាដើម។

 

ចុះ​ចំណែក​វាគ្មិន​ទាំង​បី​រូប​ ដែល​មក​ពី​ក្រុមហ៊ុន​ធំៗខាងក្រោម​នេះ​វិញ?

 

លោក គឹម ពុធ​គិរី អនុប្រធានក្រុមហ៊ុន World Bridge

 

-ត្រូវ​មាន​ចក្ខុ​វិស័យ -ការ​ព្យាយាម តស៊ូ អត់ធ្មត់ មិន​បោះបង់ -ការ​ប្ដេជ្ញាចិត្ត -រៀន​អ្វី​ដែល​ថ្មី

 

លោក សុខ ពុទ្ធិវុធ នាយកប្រតិបត្តិក្រុមហ៊ុន SOMA Group

 

-គោរព​ខ្លួន​ឯង -គោរព​អ្នក​ដទៃ -ធ្វើ​ការ​ជា​ក្រុម -រួម​គ្នា​អភិវឌ្ឍ​សង្គម

 

 

 លោក សុខ ពុទ្ធិវុធ

 

អ្នកស្រី ម៉ុញ ស្រីរ័ត្ន ប្រធាន​គម្រោងអភិវឌ្ឍ​ព្រលានយន្តហោះកម្ពុជា

 

-ត្រូវ​មាន​ចក្ខុវិស័យ -ចេះ​ជ្រើសរើស​មនុស្ស មាន​សមត្ថភាព ត្រូវ​តាម​ជំនាញ -យល់​ដឹង​ពី​ចំណុច​ខ្លាំង និង​ខ្សោយ​នៃ​ក្រុមហ៊ុន -មាន​អាកប្បកិរិយា​ល្អ

 

ក្រុម​វាគ្មិន​ទាំង​៤​រូប​ខាង​លើ និយាយ​យ៉ាង​ដូច្នេះ​ក្នុង​កម្មវិធី "Inspiring Leadership Talk” ក្នុង​អគារ CJCC ផ្ដួចផ្ដើម​ធ្វើ​ដោយ សភា​យុវពាណិជ្ជកម្ម​អន្តរជាតិ កម្ពុជា សាខា​ចតុ​មុខ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កក្កដា ឆ្នាំ​២០១៥​កន្លង​ទៅ។ ជាមួយ​គ្នា​នោះ​ដែរ មុន​បញ្ចប់​កម្មវិធី ​ពួកគេ​បាន​ផ្ដល់​នូវ​សារ​ខ្លីៗ​ដល់​អ្នក​ចូល​រួម​ដូចជា ​ជីវិត​ត្រូវ​ការ​រៀន​សូត្រ​រហូត កុំ​ធ្វើ​ឱ្យ​ខ្លួន​​ឯង​ទំនេរ​ពេក ត្រូវ​មាន​ឆន្ទៈ ធ្វើ​ល្អ​បាន​ល្អ​ជាដើម៕

 

លោក គឹម អឿន ប្រធាន CJCC (ឆ្វេង) អ្នកស្រី ជា សុខលាង ប្រធាន JCI Cambodia (កណ្ដាល)

 
 

 

ចុចអាន៖ ២​ ឆ្នាំ​ជាប់​គ្នា យុវតី​ខ្មែរ​ជាប់​ពាន​វោហារ​សព្ទ​ថ្នាក់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី