២ ឆ្នាំជាប់គ្នា យុវតីខ្មែរជាប់ពានវោហារសព្ទថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក
- 2015-06-19 15:06:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ ឆ្នាំជាប់គ្នា យុវតីខ្មែរជាប់ពានវោហារសព្ទថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក
ចន្លោះមិនឃើញ
យុវតីខ្មែរ ២ រូបបានធ្វើឲ្យប្រទេសកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិ តាមរយៈការដណ្ដើមបានជ័យលាភី ២ ឆ្នាំជាប់ៗគ្នា ផ្នែកវោហារសព្ទជាសាធារណៈក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកន្លងមកកម្ពុជាមិនដែលឆ្លងផុតវគ្គនេះម្ដងណាទេ។
តារា រត្ន ម្ចាស់ពានផ្នែកវោហារសព្ទថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំនេះ
ប៉ែន សុខអាន ម្ចាស់ជយលាភីផ្នែកវោហារសព្ទឆ្នាំមុន
ជើងឯកដែលបានផ្ដួលប្រទេសខ្លាំងៗជាច្រើន គឺ កញ្ញា តារា រត្ន អាយុ ២២ ឆ្នាំ មកពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ជាម្ចាស់ពានរង្វាន់សម្រាប់វេទិកាថ្នាក់តំបន់នេះ ដែលទើបបញ្ចប់ថ្មីៗកាលពីថ្ងៃ ១៤ មិថុនា ២០១៥ នៅម៉ាឡេស៊ី រីឯឆ្នាំមុន បានទៅលើកញ្ញា ប៉ែន សុខអាន មកពីវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង ដែលមានអាយុត្រឹម ១៨ ឆ្នាំ។
កម្មវិធីការប្រកួតប្រជែងផ្នែកតស៊ូមតិ និង វោហារសព្ទជាសាធារណៈ នេះរៀបចំដោយ JCI Cambodia បានបង្កើតតាំងពីឆ្នាំ ២០១១ ហើយវាបានក្លាយជាកម្មវិធីប្រចាំឆ្នាំធំបំផុតមួយក្នុងចំណោមសិស្ស និស្សិត។
លោក គួច ផេង ប្រធានថ្នាក់ជាតិរបស់ JCI ប្រចាំកម្ពុជា និយាយថា កម្ពុជាបានធ្វើការប្រកួតជាមួយប្រទេសខ្លាំងៗជាច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ហើយនេះជាជ័យជម្នះ ដែលនាំប្រទេសកម្ពុជាទៅកាន់ឆាកពិភពលោក៕
សូមអាន៖ អ្នកឈ្នះពានវោហារសព្ទ និងមតិឆ្នើមរបស់ JCI ត្រៀមប្រកួតវគ្គបន្តនៅម៉ាឡេស៊ី
អត្ថបទ៖ លឹម សុនា