ឥឡូវ​ឧបករណ៍​ភ្លេង​ខ្មែរ ក៏​អាច​ប្រគំ​បទ​អន្តរជាតិ​បាន​ដែរ?

  • 2015-07-27 17:59:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​គោព្រៃ​​ស្ទូឌីយូ បាន​បង្ហាញ​ឧបករណ៍​តន្ត្រី​ខ្មែរ ៦ ប្រភេទ ដែល​អាច​ប្រគំ​បញ្ចូល​ជា​បទ " See You Again” បាន​ពីរោះ​រណ្ដំ រួម​មាន រនាត ខ្សែ​ដៀវ ចាប៉ី​ដង​វែង ខ្លុយ ទ្រ​ខ្សែ៣ និង​ ស្គរ​យីកេ ជា​ដើម។

 

លោក ជា សត្យា(កណ្ដាល)

 

បទ​នេះ​ត្រូវ​ចំណាយ​ពេល ២ ខែ​ទើប​អាច​សម្រេច​បាន​ជា​សាច់​ភ្លេង​សុទ្ធ​មាន​រយៈ​ពេល​ជិត ៤ នាទី និង​ ប្រគំ​ដោយ​តន្ត្រីករ​បុរាណ​លោក ចឹក ស៊ីណាត។ តំណាង​ក្រុម​ការងារ​គោព្រៃ​ លោក ជា សត្យា បញ្ជាក់​ថា ការ​បង្កើត​ប្រធានបទ​នេះ​ឡើង​ក្នុង​គោលបំណង គឺ​​​លើក​ស្ទួយ និង​ ជំរុញ​បន្ថែម​ឱ្យ​ប្រជាជន​ខ្មែរ​ប្រើប្រាស់​ភ្លេង​ខ្មែរ​អស់​សក្ដានុពល ជា​ពិសេស​ជន​បរទេស​កាន់​តែ​កោត​ស្ញប់ស្ញែងពី​អ្វី​ដែល​ខ្មែរ​មាន​។

 

លោក​ ជា សត្យា និយាយ​ថា៖ "ខ្ញុំ​យល់​ថា ​បើ​អាច ​គួរ​តែ​ប្រើ​ឧបករណ៍​តន្ត្រី​បុរាណ​ក្នុង​ការ​ផលិត​បទ​ចម្រៀង ឬ​ភ្លេង​រណប​ក្នុង​សាច់​រឿង​កុន ជា​ដើម"។ លោក​បន្ត​ថា នេះ​ក៏​ជា​រួម​ចំណែក​ថែរក្សា​លើក​ស្ទួយ​បន្ត​វេន​ឧបករណ៍​តន្ត្រី​បុរាណ​ទាំង​អស់​ឱ្យ​មាន​ជីវិត​សម្រាប់​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់​បាន​ស្ដាប់ និង​បង្ហាញ​ពី​កម្លាំង​សាមគ្គី​របស់​ស្ថាបនិក​ទាំង​អស់ ដែល​បាន​ចូលរួម និង​ បញ្ជាក់​ថា សាមគ្គីភាព​ជា​ធ្លុង​មួយ​ពិត​ជា​អាច​បង្កើត​សមិទ្ធផល​ដ៏​អស្ចារ្យ​បាន។

 

តំណាង​ក្រុម​រូប​នេះ​បញ្ជាក់​ថា តាម​រយៈ​សាច់​ភ្លេង សមាជិក​ក្រុម​មាន​បំណង​ស្វែង​រក​ដៃគូ​សហការ​ ដើម្បី​ថត​យក​វីដេអូ​ស្ដីពី​​តំបន់​ទេសចរណ៍​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​សាច់​ភ្លេង​នេះ ដល់​ភ្ញៀវ​ជាតិ និង​ អន្តជាតិ​ស្គាល់​ពី​កម្ពុជា​កាន់​តែ​ច្រើន​ឡើង។ ជាមួយ​គ្នា​នោះ តំណាង​ក្រុម​ការងារ​គោព្រៃ​បាន​បញ្ជាក់​ថា ក៏​មាន​គម្រោង​ផលិត​បទ​បទ​ភ្លេង​ថ្មី​ជា​ច្រើន​ទៀត ដោយ​ប្រើ​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​រាប់​សិប​ប្រភេទ ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​មិន​សូវ​បាន​ស្គាល់​នោះ​ទេ៕

 

 

តន្រ្តីករ​បុរាណ ចឹក ស៊ីណាត

 

អាន​អត្ថបទ៖  មង្គលការ​ប្អូន​ប្រុស យុគ ចិន្តា យប់មិញ​ ឡូយ​មិន​ចាញ់​តារា​ល្បី

អាន​អត្ថបទ៖  បេនីយុំាង ក្រុម​គ្រួសារ​ដឹក​ចូល​ពេទ្យ​ជា​ថ្មី ស្ថានភាព​កាន់​តែ​ធ្ងន

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី