នាវិករុស្សីភ្ញាក់ផ្អើលពេលប្រទះឃើញមឹកយក្ស ស៊ីនុយសន្ទូច
- 2015-07-27 22:26:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាវិករុស្សីភ្ញាក់ផ្អើលពេលប្រទះឃើញមឹកយក្ស ស៊ីនុយសន្ទូច
ចន្លោះមិនឃើញ
នាវិករុស្សីម្នាក់បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលប្រទះឃើញមឹកដ៏ធំចម្លែកមួយ មកស៊ីនុយដែលដាក់ចោលនៅតាមនាវារបស់ខ្លួន។
មឹកដ៏ធំ ហើយមានពណ៌ក្រហមនោះ ត្រូវបានឃើញកំពុងព្យាយាមស៊ីត្រីដែលនាវិកបានដាក់ធ្វើនុយ។ ប៉ុន្តែភ្លាមៗបុរសនោះបានរុញត្រីមឹកយក្សនោះចេញ ទើបវាហែលទៅក្នុងទឹកជ្រៅវិញ។ គេពុំបានដឹងច្បាស់ពីប្រភេទវាឲ្យច្បាស់នោះទេ ប៉ុន្តែគេសន្មតថាវាជាសន្តានត្រីមឹកយក្ស។
ជាទូទៅ គេអាចជួបប្រទះត្រីមឹកយក្សយូរៗម្ដង ដោយពេលខ្លះវាមកជាប់នឹងសំណាញ់ត្រីរបស់អ្នកនេសាទ ឬងាប់ទើរលើឆ្នេរសមុទ្រ។ ត្រីមឹកយក្សអាចមានប្រវែងដល់ទៅ៤៣ហ្វ៊ីតថ៍ (១៣ម៉ែត្រ) ឬលើសពីនេះ។ បើតាមឯកសាររបស់ស្ថាប័ន National Geographic ត្រីមឹកយក្សដែលគេប្រទះឃើញ ធំជាងគេគឺមានប្រវែង១៧ម៉ែត្រ និងមានទម្ងន់ដល់ទៅ១តោនឯណោះ៕
ចុចអាន៖ បុរសនេសាទក្រពើបាន២ម៉ឺនក្បាល ទម្លាយអាថ៌កំបាំង
ប្រែសម្រួល៖ មាន រតនា ប្រភព៖ huffingtonpost