ហេង ពិទូ ភ្ញាក់ផ្អើលនឹងឈ្មោះលោកត្រូវបានតែងតាំងជាអភិបាលរង
- 2015-07-29 15:50:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេង ពិទូ ភ្ញាក់ផ្អើលនឹងឈ្មោះលោកត្រូវបានតែងតាំងជាអភិបាលរង
ចន្លោះមិនឃើញ
តារាចម្រៀងនៅផលិតកម្មសាន់ដេលោក ហេង ពិទូ មានការភ្ញាក់ផ្អើលខណៈពេលមិត្តភក្តិលោកខលមកចំអន់លេងថាឈ្មោះលោកត្រូវបានតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
“ពីដំបូងខ្ញុំអត់ដឹងអីទេ ស្រាប់តែមានមិត្តភក្តិខលមកលេងហើយនិយាយថាអត់ជប់លៀងទេអ្ហីបានឡើងជាអភិបាលរង...ខ្ញុំមានការឆ្ងល់ម៉េចបានជាពួកគេនិយាយចឹងហើយក៏បានសួរទៅគេវិញ គេថាឃើញមានព័ត៌មានបានចុះថា ខ្ញុំហ្នឹងឡើងធ្វើជា អភិបាលរងខេត្តកំពង់ឆ្នាំងខ្ញុំក៏នឹកអស់សំណើចព្រោះដឹងថាមិនមែនជាការពិតទេ"។ ហេង ពិទូ បន្ថែម។
អតីតតារាចម្រៀងក្នុងផលិតកម្ម ប៊ីកមេន រូបនេះបានប្រាប់ថា ពីដំបូងលោកមានការភ្ញាក់ផ្អើលចំពោះពត៌មានដែលថាលោកទទួលបានងារជាអភិបាលរង ប៉ុន្តែស្រាប់តែចិត្តមួយប្រឆាំងថា រូបលោកមិនបានធ្វើការអ្វីនៅក្នុងរាជការផងធ្វើម៉េចនឹងបានឡើងជាអភិបាលរងកើតនោះ។
"បន្ទាប់ពីមានមិត្តភក្តិខលមកសួរចឹងមក ខ្ញុំក៏បានទៅបើកមើលព័ត៌មានក៏ឃើញថាមានអ្នកឈ្មោះដូចខ្ញុំបានទទួលតំណែងថ្មីឡើងធ្វើជាអភិបាលរងមែនខ្ញុំហួសចិត្ត"។
ម្ចាស់បទ "បែកគ្នាទៅ" បញ្ជាក់ទៀតថា លោកគ្រាន់តែជាក្មេងស្រករក្រោយហើយមានឈ្មោះដូចគ្នានឹងអភិបាលរងខេត្តកំពង់ឆ្នាំងដែលទើបត្រូវបានតែងតាំងប៉ុណ្ណោះ ប៉ុន្តែមិនមានជាប់សាច់ឈាមអ្វីនឹងគ្នាទេ។ យ៉ាងណាជាចុងក្រោយ ហេង ពិទូ លើកឡើងថា អ្វីដែលបានកើតឡើង ធ្វើឲ្យលោកហួសចិត្ត និងអស់សំណើច៕
ចុះប្រិយមិត្តអស់សំណើចអត់អីចឹង?
អត្ថបទ៖ ថា ម៉ាលីដា