ប្រកាស​រក​បេក្ខភាព​​កីឡា​វាយសី​ប្រកួត​​ដណ្ដើម​ពាន​រង្វាន់​ប្រធាន​សហព័ន្ធ​

  • 2015-07-30 21:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​វាយសី​កម្ពុជា ប្រកាស​ស្វែង​រក​ជើង​ខ្លាំង​​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​​កីឡា​វាយ​សី​ដណ្ដើម​ជើង​ឯក​ពាន​រង្វាន់​ប្រធាន​សហព័ន្ធ​លើក​ទី២ (2nd President's Cup 2015) ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ៣០ ដល់ ៣១ ខែ សីហា ឆ្នាំ ២០១៥ ខាង​មុខ​​នេះ​នៅ​​ទីលាន​វាយ​សី ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ លើ ៥ វិញ្ញាសា​ផ្សេង​គ្នា។   យោង​តាម​ការ​ឱ្យ​ដឹង​ពី លោក ជាម សុភា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយសីកម្ពុជា​បាន​​លើក​ឡើង​ថា វិញ្ញាសា​ដាក់​ឱ្យ​ប្រកួត​មាន វាយទោល​បុរស​អាយុ​៣៩ ឆ្នាំ​ចុះ​ក្រោម, វាយ​គូ​បុរស អាយុ​ក្រោម​អាយុ​ចុះ​ក្រោម ៣៩ ឆ្នាំ , វាយ​គូ​បុរស​អាយុ ៤០ ដល់ ៥០ ឆ្នាំ, វាយ​គូ​បុរស​វ័យ​ចាស់​អាយុ​៥០​ឆ្នាំ​ឡើង​​ និង វាយ​គូ​បុរស​នារី​មិន​គិត​អាយុ ខណៈ​ការ​ប្រកួត​ប្រើប្រាស់​រូបមន្ត​ជម្រុះ (Kick Out)។   គណៈកម្មការ​រៀបចំ​ការ​ប្រកួត​​ចាប់​ផ្ដើម​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​តទៅ​រហូត​ដល់ ថ្ងៃ​ទី ២៥ ខែ សីហា ឆ្នាំ ២០១៥ វេលា​ម៉ោង ១៧:០០ នាទី​​នៅ​​ស្នាក់ការ​សហព័ន្ធ​កីឡា​វាយសី​ក្នុង​អាគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជាន់​ទី២ ឬ ទាក់ទង​តាម​​លេខទូរសព្ទ ០១២ ៨០០ ៧៨៨ ឬ  ០៩៧ ៦១២ ៧២ ២៧ ឬ ០១២ ៤៥៧ ២៧៣៕

 
  អត្ថបទ៖ ម៉ឺន រស្មី