Balotelli បង្ហាញ​ក្បាច់​អបអរ​​ថ្មី លោត​ផ្លុង​បក​ក្រោយ ​ទោះ​បី...

  • 2015-07-31 17:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Mario Balotelli ​របស់​ក្រុម​ Liverpool បាន​បង្ហាញ​ក្បាច់​អបអរ​ថ្មី​មួយ លោត​ផ្លុង​​​ត្រឡប់​ក្រោយ​ ​​សម្រាប់​​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ទោះ​បី​ជា​រដូវ​កាល​​មុន​​ស៊ុត​បាន​តែ​១​គ្រាប់​គត់ ​នៅ​ Premier League ឲ្យ​ហង្ស​ក្រហម​ក៏​ដោយ។

 

 

​អ្នកចាត់ការ​ក្រុម​ Brendan Rodgers ​បាន​​​នាំ​យក​ខ្សែ​ប្រយុទ្ធ​ជា​ច្រើន​រដូវ​ក្ដៅ​នេះ​ដូច​ជា Christian Benteke, Danny Ings និង​ Divock Origi ដែល​ធ្វើ​ឲ្យ​អនាគត​របស់​ Balotelli កំពុង​តែ​ស្រពិចស្រពិល​នៅ​ឡើយ ថែម​ទាំង​មាន​ពាក្យចចាមអារ៉ាម​ថា​ អាច​នឹង​វិល​ទៅ​​អ៊ីតាលី​វិញ​​​ផង​ដែរ។ យ៉ាងណាក្ដី ខ្សែ​ប្រយុទ្ធ​វ័យ​​២៤​ឆ្នាំ រហស្សនាម "Super Mario” រូប​នេះ ​នៅ​តែ​ជឿជាក់​​លើ​ខ្លួន​ឯង ដោយ​បាន​បង្ហាញ​ក្បាច់​អបអរ​ថ្មី​យ៉ាង​អស្ចារ្យ​​ទៀត​ផង ខណៈ​ដែល​រដូវ​កាល​ថ្មី​ខិត​ជិត​មក​ដល់៕

 

​តោះ! ចង់​ដឹង​​ក្បាច់​អបអរ​​ថ្មី​របស់​ Balotelli ឡូយ​ប៉ុណ្ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Balotelli ​ខ្សែ​ប្រយុទ្ធ​រក​បាន​១គ្រាប់​នៅ EPL រដូវ​កាល​មុន អាច​ចេញ​ពី Liverpool ទៅ​អ៊ីតាលី​វិញ

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail