Balotelli ​ខ្សែ​ប្រយុទ្ធ​រក​បាន​១គ្រាប់​នៅ EPL រដូវ​កាល​មុន អាច​ចេញ​ពី Liverpool ទៅ​អ៊ីតាលី​វិញ

  • 2015-07-30 21:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Mario Balotelli ​ដែល​រក​បាន​តែ​មួយ​គ្រាប់​គត់​នៅ English Premier League ​រដូវ​កាល​មុន​ឱ្យ​ក្រុម Liverpool ​អាច​នឹង​ចាកចេញ​ពី​ Anfield ​បន្ទាប់​ពី​ក្លិប​ Bologna ​របស់​អ៊ីតាលី​កំពុង​ចរចា​ទិញ​យក។

 

 

លោក Brendan Rodgers ​អ្នក​ចាត់ការ​ក្រុម Liverpool ​អាច​នឹង​សម្រេច​ចិត្ត​លក់​កីឡាករ Balotelli ​ឱ្យ​ទៅ​ក្លិប Bologna ​ ដោយ​ក្លិប​ទាំង​ពីរ​កំពុង​តែ​ចរចា​តម្លៃ​ខ្លួន ពោល​គឺ​ហង្ស​ក្រហម​ទារ​៧​លាន​ផោន​ ខណៈ​ដែល​ខាង​ក្លិប​នៅ​អ៊ីតាលី​ឯ​ណោះ​វិញ ចង់​កាត់​ប្រាក់​ប្រចាំ​សប្ដាហ៍​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពាក់​កណ្ដាល ប្រសិន​បើ​ពួកគេ​ទិញ​យក​ទៅ​មែន។ ការ​ដាច់​ចិត្ត​លក់​អតីត​កីឡាករ Man City ​រូប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក Rodgers ​មាន​អ្នក​ជំនួស​​រួច​ទៅ​ហើយ​គឺ Christian Benteke, Roberto Firmino ​និង​ Danny Ings ដែល​សុទ្ធ​សឹង​តែ​ជា​កីឡាករ​ទើប​តែ​ទិញ​ចូល​។

 

Balotelli ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ក្រុម Liverpool ​ទិញ​ពី AC Milan ​កាល​ពី​រដូវ​កាល​មុន ​ក្នុង​តម្លៃ​ខ្លួន​១៦​លាន​ផោន។ មួយ​រដូវ​កាល​កន្លង​ទៅ​នេះ រូប​គេ​បង្ហាញ​ខ្លួន​បាន​១៦​ប្រកួត​ដែរ​នៅ​ក្របខ័ណ្ឌ English Premier League ​ប៉ុន្តែ​រក​គ្រាប់​បាល់​បាន​តែ​មួយ​គ្រាប់​គត់៕

 

ចុចអាន៖Balotelli ​​អត់​បាន​​​ហ្វឹកហាត់​ជាមួយ​ Liverpool ដោយសារ​សាច់ញាតិ​ស្លាប់

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទថ្មី