Balotelli ​​អត់​បាន​​​ហ្វឹកហាត់​ជាមួយ​ Liverpool ដោយសារ​សាច់ញាតិ​ស្លាប់

  • 2015-07-07 22:28:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Mario Balotelli ​បាន​ខក​ខាន​ហ្វឹកហាត់​ ​ថ្ងៃ​ដំបូង​ជាមួយ​​ក្រុម​ Liverpool ដើម្បី​ត្រៀម​ប្រកួត​មិត្ត​ភាព​​ម្សិល​មិញ​ ដោយសារ​តែ​សាច់ញាតិ​របស់​ខ្លួន ដែល​​ត្រូវ​ជា​ឪពុក​ចិញ្ចឹម​តាំង​ពី​ក្មេង​ បាន​ស្លាប់។

 

 

ក្រុម​ Liverpool ចេញ​ហ្វឹកហាត់​លើក​ដំបូង​ម្សិល​មិញ

 

​​​កីឡាករ​អ៊ីតាលី ​ត្រូវ​ត្រឡប់​ទៅ​ចូល​រួម​ជាមួយ​​មិត្ត​រួម​ក្រុម នៅ​​ទីលាន​ហ្វឹកហាត់​ Melwood ​កាល​ពី​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​បន្ទាប់​ពី​ឭ​ព័ត៌មាន​សោកសៅ ដែល​ឪពុក​ចិញ្ចឹម​កីឡាករ​រូប​នេះ​ស្លាប់ ក្លិប​ក៏​ចេញ​ច្បាប់​អនុញ្ញាត​​ឲ្យ​​ដក​ខ្លួន​ពី​ក្រុម​សិន​បាន។

 

​Balotelli ​ដែល​កើត​នៅ​ទីក្រុង​ Brescia ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី ​គឺ​ត្រូវ​បាន​ឪពុក​ចិញ្ចឹម​លោក​ Francesco ​មើល​ថែ​តាំង​ពី​នៅ​វ័យ​កុមារ ៣​ឆ្នាំ​មក​ម្ល៉េះ ប៉ុន្តែ​ឪពុក​ចិញ្ចឹម​រូប​នេះ បាន​បាត់​បង់​ជីវិត​ ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ។

 

​យោង​តាម​របាយការណ៍ ក្លិប​ហង្ស​ក្រហម​ នៅ​តែ​រំពឹង​ថា​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម Manchester City នឹង​អាច​ចូល​រួម​ជាមួយ​ក្រុម​ទៅ​ប្រកួត​មិត្តភាព​លក្ខណៈ​ទេសចរណ៍​បាន ដែល​នឹង​ចាប់​ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ។

 

​​Liverpool ​នឹង​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​អង់គ្លេស មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍​យើង​នេះ​នៅ​ថ្ងៃ​អាទិត្យ​ ខណៈ​ដែល​ពួកគេ​ នឹង​ត្រូវ​ប៉ះ​ Thai All Stars ​នៅ​ថ្ងៃ​​អង្គារ ទី​១៤ ខែ​កក្កដា ​និង​ប៉ះ​ក្រុម​នៅ​ប្រទេស​អូស្ត្រាលី​២ Brisbane Roar, Adelaide United ​មុន​នឹង​ប៉ះ​ក្រុម​ Malaysia XI ​បន្ត​ទៀត៕

 

-ចុចអាន៖ Balotelli​ នឹង​នៅ​បន្ត​​ជាមួយ​​​​​ Liverpool ​ទៀត រដូវ​កាល​ក្រោយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទថ្មី