គន្លឹះ​សំខាន់​៦​យ៉ាង​ ធ្វើ​ឲ្យ​​​​ស្អាត​ ​មិនបាច់​ប្រើ​ម្សៅ​ក្រែម

  • 2014-10-14 17:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​ដែល​សំខាន់​បំផុត​សម្រាប់​សុភាព​នារី​គ្រប់រូប​តែងតែ​យកចិត្ត​ទុកដាក់​នោះ​ គឺ​សម្រស់។ ថ្ងៃនេះ Sabay នឹង​បង្ហាញ​ពី​គន្លឹះ​សំខាន់​៦​ធ្វើ​ឲ្យ​សុភាព​នារី​មើល​ទៅ​ស្រស់​ស្អាត​ដោយ​មិនបាច់​ប្រើ​ម្សៅ​ក្រែម៖

 

១. លាង​សម្អាត​មុខ​រៀងរាល់​ពេលព្រឹក និង​ពេល​យប់

 

ប្រសិន​បើ​អ្នក​ចង់​ស្រស់​ស្អាត​ដោយ​មិន​ចាំបាច់​ប្រើ​ក្រែម​ម្សៅ អ្នក​គួរតែ​លាង​សម្អាត​ផ្ទៃមុខ​រៀងរាល់​ពេលព្រឹក និង​ពេលយប់។ ការ​លាង​បែបនេះ​អាច​ជួយ​កម្ចាត់​មុន​ចេញ​ពី​មុខ និង​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​មាន​ភាព​ស្រស់ថ្លា។

 

២. ប្រើ​ផលិតផល​ដែល​ត្រូវ​នឹង​ប្រភេទ​ស្បែក ​ដោយ​ប្រើ​ដៃ​ថ្មមៗ

 

ការ​លាង​សម្អាត​ផ្ទៃ​មុខ​ខ្លាំងៗ ធ្វើ​ឲ្យ​ខូច​កោសិកា​ស្បែក ធ្វើ​ឲ្យ​ស្បែក​ក្រហម ​និង​ស្ងួត ដូចនេះ​ត្រូវ​លាង​មុខ​ដោយ​កាយវិការ​ទន់ភ្លន់ ថ្មមៗ។ ​អ្វី​ដែលសំខាន់​ដែរ​នោះ គឺ​ត្រូវ​​ប្រើ​ផលិតផល​លាង​សម្អាត​ដែល​ត្រូវ​ជាមួយ​នឹង​ស្បែក​របស់​អ្នក។

 

 

៣. ប្រើ​ផលិតផល​ផ្ដល់​ជាតិ​សំណើម

 

អ្នក​ត្រូវការ​ជ្រើសរើស​ផលិតផល​ដែល​ផ្ដល់​ជាតិ​សំណើម​បន្ទាប់​ពី​លាង​សម្អាត​មុខ​ ដើម្បី​រក្សា​ស្បែក​​ឲ្យ​មាន​សុខភាព​ល្អ និង​ក្មេង​ជាង​វ័យ។ វា​អាច​ជា​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​យក​ផលិតផល​ផ្ដល់​ជាតិ​សំណើម​ត្រឹមត្រូវ ​ប៉ុន្តែ​​ផលិតផល​ផ្ដល់​ជាតិ​សំណើម​​ គឺជា​គន្លឹះ​​ដែល​ជួយ​ឲ្យ​ស្បែក​ស្រស់​ស្អាត។ រក​មើល​ផលិតផល​ផ្ដល់​ជាតិ​សំណើម​មាន SPF ៣០ ​ដើម្បី​ការពារ​ស្បែក​របស់​អ្នក​ពី​កាំរស្មី​ព្រះអាទិត្យ។

 

៤. ប្រើ​ប្រេង​ក្រមួន​ជំនួស​ម៉ាស្ការ៉ា

 

វា​ស្ដាប់​មើល​ទៅ​ដូចជា​ចម្លែក ប៉ុន្តែ​ការ​ប្រើ​​ប្រេង​ក្រមួន​ជំនួស​ម៉ាស្ការ៉ា​ជា​វិធី​ល្អ​មើល​ទៅ​មាន​ភាព​ស្រស់​ស្អាត​ដោយ​មិន​ចាំបាច់​មាន​ការ​តុបតែង​មុខ ដោយ​គ្រាន់​តែ​យក​ប្រេង​ក្រមួន​លាប​លើ​រោមភ្នែក​ដើម្បី​ឲ្យ​រោមភ្នែក​របស់​អ្នក​បញ្ចេញ​ពន្លឺ។

 

៥. ប្រើ​ប្រេងដូង​ជំនួស​ឲ្យ​ថ្នាំ​លាប​បបូរ​មាត់

 

សុភាព​នារី​ទាំងអស់​អាច​ប្រើ​ប្រេងដូង​ជំនួស​ឲ្យ​ថ្នាំ​លាប​បបូរមាត់​បាន។ ថ្នាំ​លាប​បបូរមាត់​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ធ្វើ​ឲ្យ​បបូរមាត់​ស្ងួត។ គ្រាន់តែ​លាប​ប្រេងដូង​តែ​បន្តិច​នឹង​ជួយ​រក្សា​សំណើម​ដល់​ស្បែក​បបូរមាត់ និង​អាច​ព្យាបាល​បបូរមាត់​ដែល​ប្រះ​ស្ងួត​បាន​ថែមទៀត​ផង។

 

៦. ទទួលទាន​អាហារ​​ត្រឹមត្រូវ

 

ប្រសិន​បើ​ស្បែក​មាន​សុខភាព​ល្អ​ហើយ អ្នក​មិន​ចាំបាច់​តុបតែង លាប​ប្រេង​ម្សៅ​​​បន្ថែម​ទៀត​​នោះ​ទេ។ អាហារ​ដែល​អ្នក​ទទួលទាន​ប្រចាំថ្ងៃ​ ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សុខភាព​ស្បែក​របស់​អ្នក​ផង​ដែរ ដូច្នេះ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​របប​អាហារ​នោះ​ ជា​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព។ អាហារ​ដែល​ផ្ដល់​សុខភាព​ល្អ​ដល់​ស្បែក​មាន​ដូចជា បន្លែ និង​ផ្លែឈើ​ជាដើម។

 

ចុច​អាន​អត្ថបទ​សុខភាព និង​សម្រស់​ជា​ច្រើន​ទៀត

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី

ប្រភព៖ womanitely

អត្ថបទពេញនិយម