Ronaldo បាក់មុខជាថ្មីម្ដងទៀត ក្រោយញ៉ែសង្សារគេអត់បាន
- 2015-08-02 22:04:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo បាក់មុខជាថ្មីម្ដងទៀត ក្រោយញ៉ែសង្សារគេអត់បាន
ចន្លោះមិនឃើញ
តារាឆ្នើម Cristiano Ronaldo បានប្រើប្រាស់ភាពល្បីល្បាញរបស់ខ្លួន ក្នុងវិស័យបាល់ទាត់ ចង់ទាក់ទងតារាម៉ូដែលអូស្ត្រាលីម្នាក់ ដែលនាងមានសង្សាររួចទៅហើយ ប៉ុន្តែបែរជាជួបភាពអាម៉ាស់ទៅវិញ ក្រោយនារីម្នាក់នោះ មិនចាប់អារម្មណ៍ជាមួយសោះ។ នេះបើតាមសារព័ត៌មាន Mirror បានចុះផ្សាយ។
បើតាមប្រភពបានឲ្យដឹងថា កីឡាករឆ្នើមរបស់ក្រុម Real Madrid រូបនេះ ចង់សុំនាង Aline Lima ថតជាមួយនៅកន្លែងហាត់ប្រាណ ប៉ុន្តែតារាម៉ូដែលកូនកាត់អូស្ត្រាលី-ប្រេស៊ីលរូបនោះ បានប្រាប់ថា នាងមិនមែនអ្នកនៅទំនេរទេ ដោយមានមិត្តប្រុសរួចហើយ តែ Ronaldo នៅតែបន្តថា មិនអីទេគ្មាននរណាដឹងឡើយ ធ្វើស្ងាត់ៗទៅ ហើយក្រោយមកនាងក៏បដិសេធជាថ្មីម្ដងទៀត។
កីឡាករវ័យ៣០ឆ្នាំ បានសរសេរសារទៅ Aline Lima លើ Instagram ថា៖ "តើខ្ញុំអាចសុំថតរូបមួយ ពេលអ្នកនៅកន្លែងហាត់ប្រាណបានទេ? ក្រោយមកនារីម្នាក់នោះ បានឆ្លើយតបថា "អត់ទេ, មិត្តប្រុសរបស់ខ្ញុំ នឹងមិនសប្បាយចិត្ត” ប៉ុន្តែ Ronaldo នៅតែបន្ត៖ "គ្មាននរណាដឹងទេ, baby...ស្ងាត់ៗទៅ...កុំឲ្យនរណាម្នាក់ដឹង។” បន្ទាប់មកអតីតខ្សែបម្រើប្រយុទ្ធក្រុម Manchester United រឹតតែអាម៉ាស់ថែមទៀត ខណៈដែលតារាម៉ូដែលម្នាក់នោះឆ្លើយតបថា "Seriously?”។
ជាងនោះទៀត Ronaldo ក៏បានសុំលេខទូរស័ព្ទនាង ដោយសន្យាថា នឹងឲ្យសំបុត្រចូលទស្សនាពេលខ្លួនលេងទល់នឹងក្រុម Manchester City នៅកីឡដ្ឋាន Melbourne Cricket Ground ក្នុងការប្រកួត International Champions Cup ប៉ុន្តែនាងបែរជាសុំសំបុត្រឲ្យមិត្តប្រុសរបស់នាងផង ព្រោះមិត្តប្រុសរបស់នាង ជាអ្នកគាំទ្រក្រុម Real Madrid ដ៏ងប់ងុលផងដែរ ប៉ុន្តែត្រូវបាន CR7 បដិសេធថា ពិបាកបន្តិច ដោយរូបលោកមិនចង់ជួបប្រុសទេ ចង់ជួបតែនាងម្នាក់ប៉ុណ្ណោះ។
កាលពីខែមុន Ronaldo ក៏ត្រូវបានគេសង្ស័យថា ចាប់អារម្មណ៍តារាសម្ដែងអូស្ត្រាលីដ៏សិចស៊ី Margot Robbie ម្ដងមកហើយដែរ បន្ទាប់ពីចុច Like រូបថត របស់នារីវ័យ២៥ឆ្នាំរូបនោះ ជាច្រើនសន្លឹកលើ Instagram។ ចាប់តាំងពីបែកបាក់ជាមួយមិត្តស្រីចាស់ Irina Shayk កាលពីដើមឆ្នាំមក ខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ ត្រូវបានគេសង្កេតឃើញថា បានចាប់អារម្មណ៍ស្រីៗជាច្រើននាក់មកហើយ ប៉ុន្តែពុំបានបានសម្រេចដូចបំណងឡើយ ដោយប៉ះចំតែអ្នកមានមិត្តប្រុសរួចហើយ៕
-ចុចអាន៖ Ronaldo ចាប់អារម្មណ៍តារាសិចស៊ីអូស្ត្រាលី Robbie?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror