Ronaldo ចាប់​អារម្មណ៍​តារា​​សិច​ស៊ី​​អូស្ត្រាលី Robbie?

  • 2015-07-19 21:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​​ត្រូវ​បាន​គេ​សង្ស័យ​ថា​ កំពុង​តែ​ចាប់​អារម្មណ៍​​តារា​សម្ដែង​អូស្ត្រាលី​ដ៏​​សិច​ស៊ី​ Margot Robbie ​បន្ទាប់​ពី​តារា​ឆ្នើម​ក្រុម​ Real Madrid រូប​នេះ បាន​ចុច Like ​រូប​ថត របស់​នារី​វ័យ​២៥​ឆ្នាំ​ ជា​ច្រើន​សន្លឹក​លើ​ Instagram។

 

 

 

​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ដែល​បាន​បែក​បាក់​គ្នា​ជាមួយ​មិត្ត​ស្រី​ចាស់ Irina Shayk ​​កាល​ពី​ដើម​ឆ្នាំ​ បន្ទាប់​ពី​​ស្រលាញ់​គ្នា​អស់​ពេល​៥​ឆ្នាំ​រូប​នេះ ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ខ្លួន​ពិត​ជា​អ្នកគាំទ្រ និង​ពេញ​ចិត្ត​រូប​ភាព​​របស់​កញ្ញា Robbie ខ្លាំង​មែន​ទែន ដោយ​បាន​ចុច Like ​រូប​ភាព​សិច​ស៊ី​របស់​នាង​៤​សន្លឹក​ទៀត​ផង។

 

​យ៉ាងណាក្ដី ​​កញ្ញា Robbie ​ដែល​កំពុង​តែ​មមាញឹក​នឹង​​ថត​សាច់​រឿង​ថ្មី Suicide Squad ​ជាមួយ​នឹង​តារា​មួយ​ចំនួន​ទៀត​ដូច​ជា Will Smith, Cara Delevingne និង Jared Leto ជា​ដើម​នោះ គឺ​មាន​មិត្ត​ប្រុស​រួច​ទៅ​ហើយ ដូច្នេះ​ Ronaldo មិន​អាច​លើស​ពី​​ Fan បាន​ឡើយ។

 

តារា​សម្ដែង​​វ័យ​២៥​ឆ្នាំ Robbie ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​មិត្ត​ប្រុស​របស់​នាង Tom Ackerley ​អស់​រយៈពេល​​ជាង​១​ឆ្នាំ​មក​ហើយ។

 

​​​​ដោយ​ឡែក​ ងាក​ទៅ​ការ​ប្រកួត​របស់ Ronaldo នៅ​ប្រទេស​អូស្ត្រាលី​ម្សិល​មិញ​វិញ តារា​ឆ្នើម​​វ័យ​៣០​ឆ្នាំ​រូប​នេះ លេង​បាន​តែ​តង់​ទី​១​ប៉ុណ្ណោះ​ ហើយ​ក៏​ត្រូវ​អ្នកចាត់ការ​ដូរ​ចេញ និង​មិន​បាន​ស៊ុត​ចូល​ទី​ទេ ខណៈ​ដែល​ក្រុម​ Real Madrid ​បាន​ចាញ់ Roma ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ថែម​ទៀត៕

 

 

 

 

 

-ចុចអាន៖ Ronaldo ​ត្រូវ​ប្រជាជន​អូស្ត្រាលី​សរសើរ​ថា​រួសរាយ​​រាក់ទាក់

-ចុចអាន៖ Benitez៖ Bale ​អាច​លេង​តំណែង​លេខ​១០​​ របស់ Real Madrid

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror