ឈុត​សិច​លើ​ខ្នង​សេះ​របស់​ Fan Bingbing ក្នុង​រឿង​​ថ្មី​ត្រូវ​កាត់​ចេញហើយ?

  • 2015-08-03 16:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​​ឈុត​ក្ដៅ​សាច់​របស់​ Fan Bingbing និង​ Leon Lai នៅ​លើ​ខ្នង​សេះ​ក្នុង​ភាពយន្ត​​បុរាណ​ចិន​ "Lady of the Dynasty” ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ក្នុង​បណ្ដាញ​សង្គម​ ពេល​នេះ​មាន​ពាក្យចចាមអារ៉ាម​ពី​អ្នក​ដែល​បាន​ទស្សនា​រឿង​នេះ​រួច​ថា​ ឈុត​ទាំង​នោះ​ត្រូវ​បាន​កាត់​ចេញ​ពី​ផ្ទៃ​រឿង​ហើយ​។

 

 

គ្រាន់​តែឮ​ដំណឹង​នេះ​ភ្លាម​​អ្នកនាំ​ពាក្យ​​​ផលិតកម្ម​របស់​តារា​វ័យ​៣៣​ឆ្នាំ Fan Bingbing បាន​ចេញ​មក​បដិសេធ​ថា​គ្មាន​ការ​កាត់​​ចេញ​អ្វី​នោះ​ទេ។

 

រឿង "Lady of the Dynasty”ត្រូវ​បាន​ដាក់​បញ្ចាំង​ជា​ផ្លូវការ​តាំង​ពី​ថ្ងៃ​ទី​៣០​ខែ​កក្កដា​នៅ​ចិន​ដី​គោក។ ​បើ​តាម​សម្ដី​របស់​ទស្សនិកជន​ដែល​បាន​ទៅ​ទស្សនា​រឿង​បុរាណ​មួយ​នេះ​រួច​បាន​និយាយ​ថា៖"ឈុត​ក្ដៅ​សាច់​រវាង​ Fan និង Leon​ ក្នុង​រឿង​ត្រូវ​បាន​គេ​កាត់​ចេញ​ពេល​បញ្ចាំង​ក្នុង​រោងភាពយន្ត"។

 

ចំពោះ​បញ្ហា​ដ៏​​​ក្ដៅ​គគុក​មួយ​នេះ​តំណាង​​​ផលិតកម្ម​ដែល​ផលិត​រឿង "Lady of the Dynasty” បាន​ចេញ​មក​បក​ស្រាយ​ថា គេ​​បាន​សម្រេច​កាត់​​ឈុត​មួយ​ចំនួន​ពិត​មែន​ប៉ុន្តែ​ចំពោះ​ប្លង់​ស្រើបស្រាល​នៅ​ពេល​ដែល Leonចាប់​ហែក​អាវ​របស់​ Fan ខណៈ​ពួក​គេ​ជិះ​លើ​ខ្នង​សេះ​​មិន​បាន​កាត់​នោះ​ទេ​ព្រោះ​វា​​មិន​មាន​ការ​ប៉ះពាល់​អ្វី​នៅ​ក្នុង​រឿង​ឡើយ។

ភាពយន្ត “Lady of the Dynasty” ​បង្ហាញ​ពី​រឿងរ៉ាវ​ស្នេហា​របស់​​ស្រី​ស្អាត Yang Guifei (តួ Fan Bingbing) ​និង​ព្រះ​ចៅ​អធិរាជ​​អំឡុង​ពេល​មាន​សង្គ្រាម នា​សម័យ​រាជវង្ស​ថាង ៕

 

 

 

ចុចអាន៖Fan Bingbing ឆ្លើយ​តប​​រឿង​ធ្លាយ​វីដេអូ​​ក្ដៅ​សាច់​លើ​គោក​ៗ​ក្នុង​រឿង​ថ្មី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ jaynestars

អត្ថបទថ្មី