Fan Bingbing ឆ្លើយតបរឿងធ្លាយវីដេអូក្ដៅសាច់លើគោកៗក្នុងរឿងថ្មី
- 2015-07-27 23:10:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing ឆ្លើយតបរឿងធ្លាយវីដេអូក្ដៅសាច់លើគោកៗក្នុងរឿងថ្មី
ចន្លោះមិនឃើញ
តារាសម្ដែងចិន Fan Bingbing បាននិយាយថា ការសម្ដែងឈុតក្ដៅសាច់និងសិចស៊ីក្នុងខ្សែភាពយន្ត មិនមែនជាបញ្ហាអ្វីឡើយសម្រាប់នាង បើទោះជាទស្សនិកជននិងប្រព័ន្ធផ្សព្វផ្សាយចិនមានភាពតឹងរ៉ឹងចំពោះឈុតបែបនេះក៏ដោយ។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ វីដេអូនិងរូបភាពពីរឿងថ្មី “Lady of the Dynasty” ដែលបង្ហាញពីឈុតក្ដៅសាច់រវាងតារាស្រីវ័យ ៣៣ឆ្នាំរូបនេះ និងតារាសម្ដែង Leon Lai បានក្លាយជាប្រធានបទក្ដៅមួយសម្រាប់អ្នកលេងបណ្ដាញសង្គម Weibo។ ក្នុងឈុតនោះតួប្រុស Lai បានដោះសំលៀកបំពាក់របស់ Fan Bingbing ហើយក៏ចាប់ផ្ដើមឈុតស្នេហានៅពេលដែលអ្នកទាំងពីរកំពុងជិះសេះជាមួយគ្នា ដែលធ្វើឲ្យទស្សនិកជនភាគច្រើនរិះគន់ថាឈុតនេះគ្រោះថ្នាក់ និង មានលក្ខណៈក្ដៅសាច់ជ្រុលពេក។
បើទោះជាមានការរិះគន់យ៉ាងណា តារាសាច់សខ្ចីរូបនេះបានពន្យល់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ឈុតបែបនេះគឺមិនមានបញ្ហាអ្វីឡើយសម្រាប់នាង។ Fan និយាយថា “ខ្ញុំប្រឡូកក្នុងអាជីពសម្ដែងជាង ១០ឆ្នាំហើយ ដូច្នេះខ្ញុំបានដាក់ចិត្តថាឈុតបែបណាក៏ខ្ញុំយល់ព្រមនឹងសម្ដែងដែរ ហើយនៅថ្ងៃក្រោយបើមានឱកាសខ្ញុំក៏មិនខ្លាចនឹងសម្ដែងឈុតបែបនេះទៀតដែរ”។
ភាពយន្ត “Lady of the Dynasty” បរិយាយពីរឿងរ៉ាវស្នេហារបស់ស្រីស្អាត Yang Guifei (តួ Fan Bingbing) និងព្រះចៅអធិរាជអំឡុងពេលមានសង្គ្រាម នាសម័យរាជវង្សថាង ហើយនឹងចាប់ផ្ដើមបញ្ចាំងជាផ្លូវការនៅប្រទេសចិន នៅថ្ងៃទី៣០ ខែកក្កដា។
វីដេអូក្ដៅសាច់ដែលបែកធ្លាយកាលពីសប្ដាហ៍មុន៖
ចុចអាន៖Fan Bingbing បញ្ចេញដើមទ្រូងសិចស៊ីម្ដងទៀតក្នុងរឿងបុរាណថ្មី
ចុចអាន៖រឿងថ្មី Fan Bingbing មានឈុតក្ដៅសាច់មិនធម្មតា
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ chinatopix