Fan Bingbing បញ្ចេញដើមទ្រូងសិចស៊ីម្ដងទៀតក្នុងរឿងបុរាណថ្មី
- 2015-07-05 17:55:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing បញ្ចេញដើមទ្រូងសិចស៊ីម្ដងទៀតក្នុងរឿងបុរាណថ្មី
ចន្លោះមិនឃើញ
កំពូលតារាសម្ដែងចិន Fan Bingbing នឹងត្រលប់បង្ហាញខ្លួនក្នុងភាពយន្តបែបបុរាណមួយទៀតនៅចុងខែកក្កដានេះ គឺរឿង "Lady of The Dynasty”។
ខ្សែភាពយន្តខ្នាតធំ "Lady of The Dynasty” ដែលមានតួអង្គប្រុសសំខាន់ពីររូបសម្ដែងដោយតារាល្បី Wu Chun និង Leon Lai បានបញ្ចេញរូបភាពផ្សព្វផ្សាយថ្មីៗជាច្រើនសន្លឹក បង្ហាញពីសម្រស់ដ៏ស្រស់សោភារបស់តារាវ័យ ៣៣ឆ្នាំ Fan Bingbing ក្នុងឈុតបុរាណស្អាតៗនិងសិចស៊ីមិនចាញ់រឿងភាគ "The Empress of China” នោះទេ។ ភាពយន្តដែល បរិយាយពីរឿងរ៉ាវស្នេហារបស់ស្រីស្អាត Yang Guifei (តួ Fan Bingbing) និងព្រះចៅអធិរាជអំឡុងពេលមានសង្គ្រាម នាសម័យរាជវង្សថាង នឹងចាប់ផ្ដើមបញ្ចាំងតាមរោងភាពយន្តនានានៅប្រទេសចិន នៅថ្ងៃទី៣០ ខែកក្កដា។
ក្រៅពីសមិទ្ធផលថ្មីមួយនេះ តារាសម្ដែងដែលជាប់ជាតារាចំណូលខ្ពស់នៅចិន៣ឆ្នាំជាប់គ្នារូបនេះ នៅមានភាពយន្តថ្មីៗជាច្រើនទៀតទាំងជាមួយផលិតកម្មក្នុងស្រុក និងជាមួយផលិតកម្មក្រៅស្រុក (ចុចទីនេះ ដើម្បីអានលម្អិត) ៕
ទស្សនា Trailer៖
ចុចអាន៖Fan Bingbing ត្រូវគេចោទថាដណ្ដើមសង្សារមិត្តរួមអាជីព
ចុចអាន៖សំលៀកបំពាក់ Brand ស្អាតៗ ស៊ីវិល័យ របស់តារាសាច់ខ្ចី Fan Bingbing
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ xinhuanet