Fan Bingbing ត្រូវ​គេ​ចោទ​ថា​​ដណ្ដើម​សង្សារ​មិត្ត​រួម​អាជីព

  • 2015-06-03 20:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ពាក្យ​ចចាមអារ៉ាម​លេច​ឮ​ជា​ច្រើន​ខែ តារា​សម្ដែង​ចិន Fan Bingbing និង​តារា​សម្ដែង Li Chen វ័យ ៣៦ឆ្នាំ ដែល​ជា​តួ​សម្ដែង​ក្នុង​រឿង "Empress of China” ជាមួយ​គ្នា បាន​បញ្ជាក់​ពី​ចំណង​ស្នេហ៍​របស់​ពួក​គេ​ជា​សាធារណៈ កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ដោយ​បាន​បង្ហោះ​រូប​ថត​ជាមួយ​គ្នា​លើ​បណ្ដាញ​សង្គម Weibo។

 

Fan Bing Bing, Li Chen, និង Zhang

 

បន្ទាប់​ពី​ការ​ប្រកាស​ដំណឹង​រីករាយ​នេះ តារា​សម្ដែង​ស្រី​ Zhang វ័យ ២៨ឆ្នាំ ដែល​ជា​គូ​ស្នេហ៍​ចាស់​របស់​ Li Chen បាន​សរសេរ​សារ​មួយ​លើ​ទំព័រ​របស់​ខ្លួន Weibo ថា "ជួន​កាល​មនុស្ស​ដែល​អ្នក​គិត​ថា​នឹង​នៅ​ក្បែរ​នាក់​មួយ​ជីវិត​អាច​នឹង​បាត់​ខ្លួន​ទៅ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក ហើយ​សូម្បី​តែ​ឱកាស​ឱប​គេ​លើក​ចុង​ក្រោយ​ក៏​គ្មាន​ដែរ"។ ប៉ុន្តែ​តារា​រូប​នេះ​ក៏​បាន​ជូន​ពរ​សង្សារ​ចាស់ Li ឲ្យ​មាន​សេចក្ដី​សុខ​ជាមួយ​ស្នេហា​ថ្មី​ដែរ។

 

ប៉ុន្តែ​ព័ត៌មាន​កាន់​តែ​អាក្រក់​បាន​លេច​ឡើង​បន្ទាប់​ពី​មិត្តភ័ក្ដិ​ម្នាក់​របស់ Zhang បាន​​​ចោទ​ប្រកាន់ Fan Bingbing ថា​ជា​អ្នក​មក​បំបែក​បំបាក់ Zhang និង Li។

 

ទោះ​យ៉ាង​ណា​ តារា​សម្ដែង Li Chen បាន​ចេញ​មុខ​​ការពារ​សង្សារ​ថ្មី​របស់​ខ្លួន​ថា នាង​មិន​បាន​ដណ្ដើម​គេ​ពី​សង្សារ​ចាស់​នោះ​ទេ ប៉ុន្តែ​គឺ Zhang ទេ ដែល​ជា​អ្នក​ក្បត់​ចិត្ត​គេ​កន្លង​មក។

 

Li បាន​សរសេរ​លើ​ទំព័រ Weibo កាល​ពី​ថ្ងៃ​អាទិត្យ​ថា "ខ្ញុំ​មិន​​ចង់​និយាយ​រឿង​ឯកជន​ខ្លួន​ឯង ឲ្យ​គេ​ដឹង​ជា​សាធារណៈ​ទេ តែ​បើ​ខ្ញុំ​មិន​និយាយ​អ្វី​ទាំង​អស់ Fan នឹង​ត្រូវ​ខូច​ឈ្មោះ និង​រង​ការ​ឈឺចាប់​ដោយ​គ្មាន​កំហុស។ អ្វី​ដែល​គួរ​និយាយ​ឲ្យ​ច្បាស់ គឺ​ថា​ Zhang និង​ខ្ញុំ​បាន​បែក​គ្នា គឺ​ដោយ​សារ​​នាង​មាន​អ្នក​ថ្មី​ពី​ក្រោយ​ខ្នង​ខ្ញុំ"។

 

Li បាន​បន្ត​ថា "លើ​លោក​នេះ គ្មាន​នរណា​ម្នាក់​អាច​ស្វែង​រក​សេចក្ដី​សុខ​ ដោយ​ការ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺចាប់​ឡើយ។ អ្នក​មាន​ល្បិច​របស់​អ្នក ខ្ញុំ​មាន​ជីវិត​របស់​ខ្ញុំ។ ចាប់​ពី​ថ្ងៃ​នេះ​ទៅ មិន​ថា​កញ្ញា Zhang បង្ក​បញ្ហា​អ្វី​ក៏​ដោយ យើង​នឹង​មិន​ឆ្លើយ​តប​អ្វី​ទាំង​អស់។ សូម​ឲ្យ​ជីវិត​របស់​អ្នក​ជួប​តែ​សេចក្ដី​សុខ ហើយ​សុំ​កុំ​មក​រារាំង​ផ្លូវ​ជីវិត​ពួក​យើង​ទៀត"។

 

 

Li Chenនិង Fan Bingbing ត្រូវ​គេ​ដឹង​ថា​បាន​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​នៅ​ពេល​ថត​រឿង​ភាគ "The Empress Of China” ដែល​ក្នុង​រឿង​នោះ Fan សម្ដែង​ជា​តួ​ឯក​ស្រី Wu Zetian ហើយ Li សម្ដែង​ជា​សង្សារ​វ័យ​កុមារ​របស់ Wu គឺ​មេទ័ព Li Mu។

 

Li បាន​លាតត្រដាង​ពី​ជីវិត​ស្នេហា​ជាមួយ​ Fan Bingbing ថា "ពួក​យើង​ទាំង​ពីរ​យល់​ចិត្ត​គ្នា និង​អាច​ស្វែង​រក​សេចក្ដី​សុខ​ពី​អ្វី​ដែល​ពួក​យើង​មាន។ ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​ការពារ​នាង​ឲ្យ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត​របស់​ខ្ញុំ" ៕

ចុចអាន៖ពីរ​ឈុត​ថ្មី​របស់ Fan Bingbing ធ្វើ​ឲ្យ​ទស្សនិកជន​មើល​ភ្លឹក

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ straitstimes