ពីរ​ឈុត​ថ្មី​របស់ Fan Bingbing ធ្វើ​ឲ្យ​ទស្សនិកជន​មើល​ភ្លឹក

  • 2015-05-16 18:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ចិន Fan Bingbing បាន​ចូល​រួម​កម្មវិធី​មហោស្រព​ភាពយន្ត Cannes Film Festival នៅ​ទីក្រុង Cannes ប្រទេស​បារាំង ចំនួន​ពីរ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី១៣ និង១៤ ខែ​ឧសភា។ វត្ត​មាន​ទាំង​ពីរ​ថ្ងៃ របស់​តារា​ស្រី​វ័យ ៣៣ឆ្នាំ​រូប​នេះ ពិត​ជា​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ជា​ពិសេស​គឺ​ម៉ូដ​សំលៀកបំពាក់​ទាំង​ពីរ​ឈុត​របស់​នាង។

 

នៅ​ល្ងាច​ទី​មួយ​ គឺ​នៅ​ថ្ងៃ​ទី​១៣ ដែល​ជា​ថ្ងៃ​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត “La Tete Haute (Standing Tall)” Fan Bingbing បាន​ស្លៀក​រ៉ូប​ពណ៌ស​ ផ្កា​ពណ៌​បៃតង ​ម៉ាក Ralph & Russo ដែល​មាន​កន្ទុយ​វែង​ដូច​សត្វ​ក្ងោក រួម​ជាមួយ​គ្រឿង​អលង្ការ​ធ្វើ​ពី​ត្បូង​មរកត ម៉ាក Chopardនិង​កាបូប​ដៃ​ម៉ាក Louis Vuitton។

 

 
 
 
 

ចំណែក​ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​ឧសភា ដែល​ជា​យប់​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត “Mad Max: Fury Road” តួ​ឯក​ស្រី​រឿង​“The Empress of China” រូប​នេះ បាន​​​ចូលរួម​ដោយ​ស្លៀក​រ៉ូប​រដូវ​ផ្ការីក​ ២០១៥ របស់​ក្រុមហ៊ុន Marchesa ដែល​មាន​លម្អ​ដោយ​ផ្កា​ចម្រុះ​ពណ៌​ជា​ច្រើន។

 

 
 
 
 

រវាង​ឈុត​ទាំង​ពីរ តើ​ប្រិយមិត្ត​គិត​ថា​ម៉ូដ​ណា​ស្រស់​ស្អាត​ជាង​គេ?

 

ចុចអាន៖តារា​ចិន​១០​រូប រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​២០១៥

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ redcarpet-fashionawards