Fan Bingbing មានរឿងកាន់តែច្រើន ជាមួយផលិតកម្មបរទេស
- 2015-07-01 20:48:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing មានរឿងកាន់តែច្រើន ជាមួយផលិតកម្មបរទេស
ចន្លោះមិនឃើញ
ក្រោយទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងស្រុក កំពូលតារាសម្ដែងចិន Fan Bingbing កំពុងមានទីផ្សារកាន់តែច្រើនជាមួយផលិតកម្មបរទេស ដោយថ្មីៗនេះ នាងបានចូលសម្ដែងក្នុងខ្សែភាពយន្តជាច្រើនមានទាំងអាមេរិក បារាំង កូរ៉េ និងជប៉ុន។
តារាសម្ដែងវ័យ ៣៤ឆ្នាំរូបនេះ នឹងលេចមុខក្នុងខ្សែភាពយន្តអន្តរជាតិថ្មីៗបន្តបន្ទាប់ ដូចជា "The Moon and The Sun(អាមេរិក)”, “The Lady in the Portrait (ចិន-បារាំង)” និង "Lady of The Dynasty (សហការផលិតដោយចិន បារាំង និងជប៉ុន)”។
នៅក្នុងខ្សែភាពយន្តបែបព្រេងនិទានរបស់អាមេរិក "The Moon and The Sun” តារាចំណូលខ្ពស់បំផុតនៅចិនរូបនេះ នឹងសម្ដែងជាតួនាងមច្ឆា ដែលត្រូវស្ដេចបារាំង Louis XIV ចាប់បាន។ Fan Bingbing បាននិយាយនៅពេលចូលរួមក្នុងកម្មវិធីមួយនាពេលថ្មីៗនេះថា "ខ្ញុំបានចូលសម្ដែងរឿងនេះ គឺដោយសារខាងផលិតករគាត់មើលឃើញថា មុខខ្ញុំសមដើរតួជានាងមច្ឆាបំផុត"។
ដោយឡែកខ្សែភាពយន្ត "The Lady in the Portrait” បរិយាយពីជម្លោះកើតឡើងក្នុងអំឡុងរាជវង្សឈីង (ឆ្នាំ១៦៤៤ ដល់ ១៩១១) ដែលរៀបរាប់ដោយវិចិត្រករបារាំងម្នាក់។ Fan Bingbing សម្ដែងជាតួម្ចាស់ក្សត្រិយ៍ចិនមួយអង្គដែលមានមុខលើផ្ទាំងគំនូររបស់វិចិត្រករម្នាក់នោះ។
ចំពោះខ្សែភាពយន្ត "Lady of the Dynasty” Fan Bingbing នឹងសម្ដែងជាគូស្នេហ៍របស់អធិរាជចិន Xuanzong ក្នុងសម័យរាជវង្សថាង។ ភាពយន្តបែបប្រវត្តិសាស្រ្តដែលនឹងចេញបញ្ចាំងនៅថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ ក៏មានការចូលរួមសម្ដែងពីតារាល្បីហុងកុង Leon Lai Ming ដែរ។
ក្រៅពីភាពយន្តទាំង ៣ខាងលើនេះ តួឯកស្រីរឿង "The Empress of China” ត្រូវបានទាក់ទងឲ្យសម្ដែងតួឯកក្នុងខ្សែភាពយន្តចិន – អាមេរិក "The Sorjouner” ប៉ុន្តែតារារូបនេះមិនទាន់សម្រេចចិត្តថានឹងចូលសម្ដែង ឬក៏អត់ នៅឡើយទេ ៕
ចុចអាន៖Fan Bingbing បង្ហោះរូបភាពជាមួយមិត្តប្រុស ប្រាប់ពីចំណងស្នេហាដល់អ្នកគាំទ្រ
ចុចអាន៖សំលៀកបំពាក់ Brand ស្អាតៗ ស៊ីវិល័យ របស់តារាសាច់ខ្ចី Fan Bingbing
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ china