សំលៀក​បំពាក់ Brand ​ស្អាត​ៗ ស៊ីវិល័យ របស់​តារា​សាច់​ខ្ចី Fan Bingbing

  • 2015-05-22 13:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ចិន Fan Bingbing មិន​ត្រឹម​តែ​ពូកែ​ខាង​សម្ដែង​រឿង​នោះ​ទេ ប៉ុន្តែ​ការ​ស្លៀក​ពាក់​របស់​នាង​ក៏​តែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​ផង​ដែរ។ នៅ​ពេល​ចូលរួម​កម្មវិធី​ផ្សេង​ៗ គេ​ឧស្សាហ៍​ឃើញ​តារា​វ័យ ៣៣ឆ្នាំ​រូប​នេះ ស្លៀក​សំលៀក​បំពាក់​ម៉ាក​ល្បី​ៗ​​ពី​បរទេស​ដូច​ជា Ralph & Russo (អង់គ្លេស), Valentino (អ៊ីតាលី) និង​ Louis Vuitton (បារាំង) ជា​ដើម។

 

ចង់​ដឹង​តារា​ស្រី​ដែល​ជាប់​ឈ្មោះ​ជា​តារា​មាន​ចំណូល​ខ្ពស់​ជាង​គេ​នៅ​ចិន ៣ឆ្នាំ​ជាប់​គ្នា​រូប​នេះ ចូលចិត្ត​ស្លៀក​សំលៀក​បំពាក់​បែប​ណា និង​ម៉ាក​អ្វី​ខ្លះ​នោះ សូម​ទស្សនា​ខាង​ក្រោម​នេះ​តែ​ម្ដង៖​​

 

​រ៉ូប​ម៉ាក Ralph & Russo ពេល​ចូល​រួម​កម្មវិធី​មហោស្រព​ភាពយន្ត Cannes នៅ​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ២០១៥

 

 

​រ៉ូប​ម៉ាក Ralph & Russo ពេល​ចូល​រួម​កម្មវិធី​មហោស្រព​ភាពយន្ត Cannes ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​២០១៥

 

 

រ៉ូប​ម៉ាក Emmanuel Ungaro និង Antonio Berardi ពេល​ចូល​រួម​កម្មវិធី​សន្និសីទ​ព័ត៌មាន​ផ្សព្វផ្សាយ​ភាពយន្ត "Ever Since We Love”

 

 

​រ៉ូប​ម៉ាក Louis Vuitton ពេល​ចូល​រួម​កម្មវិធី​សម្ពោធ​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន Louis Vuitton កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន

 

 

សំពត់​​ម៉ាក Valentino ពេល​ចូល​រួម​​សន្និសីទ​ព័ត៌មាន​សម្រាប់​ភាពយន្ត "Ever Since We Love” នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ២០១៥

 

 

​រ៉ូប​ម៉ាក Celine ពេល​ចូល​រួម​​សន្និសីទ​ព័ត៌មាន​សម្រាប់​កម្មវិធី​ទូរទស្សន៍ "Brilliant Chinese” កាល​ពី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ២០១៥ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន

 

 

រ៉ូប​ម៉ាក Valentino ពេល​ចូល​រួម​កម្មវិធី​សម្ពោធ​ហាង​ថ្មី​របស់​ក្រុមហ៊ុន Valentino នៅ​ហុងកុង កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ២០១៥

 

 

​រ៉ូប​ម៉ាក Dolce & Gabbana ពេល​ចូល​រួម​សន្និសីទ​ព័ត៌មាន​សម្រាប់​រឿង "The Empress Of China” កាល​ពី​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន

 

 

​រ៉ូប​ម៉ាក Ralph & Russo ពេល​ចូល​រួម​កម្មវិធី​ពាណិជ្ជកម្ម​មួយ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៤

 

 

​រ៉ូប​ម៉ាក Ralph & Russo ពេល​ចូល​រួម​កម្មវិធី "Young Choice Awards"កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន

 

 

​រ៉ូប​ម៉ាក Ralph & Russo ពេល​ចូល​រួម​សន្និសីទ​ព័ត៌មាន​សម្រាប់​ភាពយន្ត "Ever Since We Love” កាល​ពី​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ២០១៤ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន

 

 

​រ៉ូប​ម៉ាក Ralph & Russo ពេល​ចូល​រួម​កម្មវិធី​ជប់លៀង​សប្បុរសធម៌​របស់​ក្រុមហ៊ុន Harper's Bazaar នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១៤

 

 

​រ៉ូប​ម៉ាក Valentino ពេល​ចូល​រួម​កម្មវិធី​សម្ពោធ​ហាង​ Valentino ថ្មី​នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៤

 

 

​រ៉ូប​ម៉ាក Louis Vuitton ពេល​ចូល​រួម​កម្មវិធី​សម្ពោធ​ហាង Louis Vuitton ថ្មី​នៅ​ខេត្ត Chengdu កាល​ពី​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ២០១៤

 

 

​រ៉ូប​ម៉ាក Ralph & Russo ពេល​ចូល​រួម​កម្មវិធី​សម្ពោធ​ភាពយន្ត " X-Men: Days of Future Past” នៅ​ទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ២០១៤

 

 

​រ៉ូប​ម៉ាក Georges Chakra ពេល​ចូល​រួម​កម្មវិធី​សម្ពោធ​ភាពយន្ត " X-Men: Days of Future Past” នៅ​ទីក្រុង New York​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៤

 

ចុចអាន៖ពីរ​ឈុត​ថ្មី​របស់ Fan Bingbing ធ្វើ​ឲ្យ​ទស្សនិកជន​មើល​ភ្លឹក

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ RCFA
អត្ថបទថ្មី