Arsenal ​ត្រៀម​៨០​លាន​ដុល្លារ​អាមេរិក ដាក់​ស្នើ​ទិញ Benzema ​ពី Real ​ជា​ថ្មី

  • 2015-08-03 22:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Arsene Wenger ​អ្នក​ចាត់​ការ​ក្រុម Arsenal ​កំពុង​ត្រៀម​កញ្ចប់​ទឹក​ប្រាក់​៤៦​លាន​ផោន (៨០​លាន​ដុល្លារ​អាមេរិក) ​ដើម្បី​ដាក់​ស្នើ​ទិញ​យក​កីឡាករ Karim Benzema ​ម្ដង​ទៀត​ពី​ក្រុម Real Madrid ។

 

 

យោង​តាម​កាសែត​ AS ​របស់​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញ​នេះ​ថា កាំភ្លើង​ធំ​នៅ​តែ​មាន​ចិត្ត​ចង់​បាន​ខ្សែ​ប្រយុទ្ធ Benzema ​របស់​ក្រុម​អធិរាជ​ស​ជា​និច្ច បើ​ទោះ​បី​ជា​ធ្លាប់​ដាក់​សំណើ​ទិញ​ម្ដង​ជា​ពីរ​ដង​អត់​បាន​ក៏​ដោយ។ បន្ទាប់​ពី​បាន​ទទួល​ការ​គាំទ្រ​ឱ្យ​ទិញ​កីឡាករ​ថ្លៃ​ៗ​ពី​ប្រធាន​ក្លិប លោក Wenger ក៏​បាន​សម្រេច​ដំឡើង​តម្លៃ​ខ្លួន​កីឡាករ​សញ្ជាតិ​បារាំង​ខាង​លើ​រហូត​ដល់​ទៅ​៤៦​លាន​ផោន ដើម្បី​ឱ្យ​ក្រុម Real ​មិន​អាច​ប្រកែក​បាន។

 

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រភព​ខាង​លើ​បាន​បន្ត​ទៀត​ថា​លោក Rafael Benitez ​មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ក្រុម Arsenal ​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​យ៉ាង​នេះ​ក៏​ដោយ ខណៈ​ដែល​អតីត​អ្នក​ចាត់​ការ​ក្រុម Napoli ​រូប​នេះ​កំពុង​តែ​ស្វែង​រក​មើល​ខ្សែ​ប្រយុទ្ធ​ថ្មី​នៅ​ឡើយ។

 

 

Wenger ​ពេញ​ចិត្ត​ទម្រង់​លេង​ Benzema ​តាំង​ពី​យូរ​ណាស់​មក​ហើយ ដោយ​ធ្លាប់​ចរចា​ទិញ​ជា​ច្រើន​លើក​តែ​មិន​បាន​សម្រេច​នោះ​ទេ ព្រោះ​មិន​ហ៊ាន​ឱ្យ​តម្លៃ​ខ្លួន​ខ្ពស់។ តែ​​ពេល​នេះ បន្ទាប់​ពី​ខាង​ប្រធាន​ក្លិប​ប្រកាស​ផ្ដល់​ប្រាក់​២០០​លាន​ផោន​ដើម្បី​ទិញ​កីឡាករ​ថ្មី​ហើយ​នោះ អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​ ​បាន​និយាយ​ថា​លោក​នឹង​ធ្វើ​គ្រប់​វិធី​សាស្ត្រ​ដើម្បី​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​ខាង​លើ៕

 

 ចុចអាន៖ Real ចង់​បាន​ Aguero ​បើ​អាច​លក់​ Benzema ​ចេញ​រដូវ​ក្ដៅ​នេះ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទថ្មី