ឥណ្ឌា​បិទ​​វិបសាយ​បង្ហោះ​​រឿង​សិច​ជាង​​៨០០​វិប​សាយ

  • 2015-08-04 18:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​ថ្ងៃ​អាទិត្យ​​​កន្លង​ទៅ​ ​តុលាការ​កំពូល​របស់​ប្រទេស​ឥណ្ឌា​​បាន​ប្រកាស​​​បញ្ជា​ឲ្យ​​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​​​​​ក្នុង​ប្រទេស​ឥណ្ឌា​​ទាំង​​អស់​​ធ្វើ​ការ​បិទដំណើរការ​វិបសាយ​សិចជាង​​ ៨០០​វិបសាយ​។

 

 

 

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​​​ពុំ​បាន​បញ្ចេញ​ឈ្មោះ​បាន​​​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​ BBC Hindi ថា​​ នាយកដ្ឋាន​ទូរគមនាគមន៍​​របស់​ឥណ្ឌា​បាន​​​ប្រាប់​ឲ្យ​ក្រុមហ៊ុនទូរគមនាគមន៍ ​និង​ក្រុមហ៊ុន​ផ្ដល់​សេកម្ម​អ៊ីនធឺណិត​ទាំង​អស់​ក្នុង​ប្រទេស​ឥណ្ឌា​​ឲ្យ​ធ្វើ​ការ​បិទ​​វិសាយ​សិច​ចំនួន​សរុប ៨៥៧ វិបសាយ។

 

លោក​បន្ថែម​ទៀត​ថា ​​ការ​​បិទ​នេះ​គឺ​មិន​មែន​ទាំង​ស្រុង​នោះ​ទេ​ នេះ​គឺ​គ្រាន់​តែ​ជា​ការ​តាម​ដាន​ទៅ​លើ​កុមារ​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​បាន​​បើក​មើល​​វិបសាយ​ទាំង​នេះ​ ហើយ​មួយ​វិញ​ទៀត​នោះ​គឺ​ដើម្បី​​រក្សា​វប្បធម៌​របស់​ឥណ្ឌា​ផង​។ ​ចំណែកឯ​​យុវវ័យ​វិញ​គឺ​​នៅ​តែ​អាចបើក​មើល​បាន​ដដែល​ ដោយការ​ប្រើ​​​ VPNs ​ឬ Proxy Servers។​

 

ការ​ប្រកាស​​ឲ្យ​បិទ​​នេះ​គឺ​គ្រាន់​តែ​ជា​ការ​សម្រិច​ចិត្ត​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ។ ចំពោះ​គោលនយោបាយ​ទប់​ស្កាត់​​​រយៈ​ពេល​យូរ​ទៅ​លើ​​វិបសាយ​ទាំង​នេះ​ នាយកដ្ឋាន​ទូរគមនាគមន៍​នឹងអនុវត្ត​នៅ​ពេល​ក្រោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​មន្រ្តី​រូប​នេះ។

 

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​នាយក​​ក្រមហ៊ុន​ទូរគមនាគមន៍ម្នាក់​ពុំ​បាន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​​ The Times of India ថា ពួក​គេ​មិន​អាច​បិទ​ម្ដង​ទាំង​អស់​បាន​នោះ​ទេ ដោយ​ពួក​គេ​ត្រូវ​ធ្វើ​ការ​បិទ​ម្ដង​មួយៗ​ ​ដូច្នេះ​​ពួ​កគេ​​ត្រូវ​​ចំណាយ​ពេល​ពីរ​ទៅ​បី​ថ្ងៃ​ក្នុង​បិទ​​វិបសាយ​ទាំង​នេះ។ ​ ​តាម​ទិន្នន័យ​ស្ថិតិ​បាន​បង្ហាញ​ថា​​ ឥណ្ឌា​​គឺ​ជា​ទីផ្សារ​រឿង​សិច ​​(Pornhub) ធំបំផុត​លំដាប់​ទី​បួន​​ក្នុង​ឆ្នាំ ២០១៤ ដោយ​នៅ​ពី​ក្រោយ​ អាមេរិក អង់គ្លេស​ និង​កាណាដា៕

 

អាន​បន្ត៖ រុស្សី​កំពុង​ពិចារណា​បិទ​ Facebook​ ដោយ​សារ​តែ​រូប​ Emoji

 

ប្រែ​សម្រួល៖ សំនៀង

ប្រភព៖ bbc