រឿង​គួរ​ធុញ​ទ្រាន់៧​យ៉ាង​ គូស្នេហ៍​តែង​យក​មក​សាង​ភាព​រីករាយ​ជាមួយ​គ្នា

  • 2015-08-04 19:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចម្អិន​អាហារ ឬ​ដើរ​ផ្សារ​ទិញ​ឥវ៉ាន់ អាច​ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់​សម្រាប់​មនុស្ស​ជា​ច្រើន ជា​ពិសេស​គឺ​សុភាព​បុរស​តែ​ម្ដង។ យ៉ាង​ណា​មិញ គូស្នេហ៍​ដែល​ស្រលាញ់​គ្នា​ដោយ​ស្មោះ​ចេញ​ពី​ចិត្ត​ពិត បែរ​ជា​អាច​យក​រឿង​ទាំង​នេះ​មក​រីករាយ​ជាមួយ​គ្នា ដោយ​គ្មាន​ការ​ទើស​ទាល់។

 

 

១. ដើរ​ផ្សារ​ទិញ​ឥវ៉ាន់

 

សុភាព​បុរស​ជា​ច្រើន​ធុញ​ទ្រាន់​បំផុត​រឿង​ដើរ​ផ្សារ​ក្នុង​ហ្វូង​មនុស្ស ដែល​ពោរ​ពេញ​ដោយ​សំឡេង​អឺងកង និង​ចំណាយ​ពេល​អត់​ប្រយោជន៍។ ទោះ​យ៉ាង​ណា នៅ​ពេល​បាន​ដើរ​ជាមួយ​នារី​ដែល​ខ្លួន​ស្រលាញ់ គេ​បែរ​ជា​គិត​ថា​រីករាយ និង​គ្មាន​ភាព​នឿយ​ហត់​ឡើយ។

 

២. មើល​ទូរទស្សន៍​ទាំង​ថ្ងៃ

 

ទូរទស្សន៍​អាច​ធ្វើ​ឲ្យ​អ្នក​ស្រស់​ស្រាយ នៅ​ពេល​មើល​ចំ​កម្មវិធី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ខុស​ពេល ខុស​កម្មវិធី វា​ប្រាកដ​ជា​គួរ​ឲ្យ​ធុញទ្រាន់។ យ៉ាង​ណា​មិញ គូស្នេហ៍​ជា​ច្រើន​បែរ​ជា​អាច​រីករាយ​ជាមួយ​គ្នា តាម​រយៈ​ការ​មើល​​ទូរទស្សន៍​ទាំង​ថ្ងៃ ព្រោះ​អាច​លើក​ប្រធាន​បទ​ពី​ទូរទស្សន៍​នោះ មក​និយាយ​គ្នា​លេង ហើយ​បើ​ចំ​រឿង​ស្នេហា​លន្លង់​លន្លោច​ទៀត រឹត​តែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​កក់​ក្ដៅ។

 

៣. ចម្អិន​អាហារ

 

 

ចម្អិន​អាហារ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ពិត​ជា​រឿង​រីករាយ​បំផុត ព្រោះ​អាច​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​បង្ហាញ​ពី​ទឹក​ចិត្ត​ជួយ​គ្នា។ នារី​ភាគ​ច្រើន​រំភើប​ចិត្ត​ខ្លាំង ពេល​បុរស​ក្នុង​បេះដូង​ពាក់​អាវ​ចុងភៅ ជួយ​កិច្ច​ការ​យ៉ាង​រីករាយ។

 

៤. រង់ចាំ​នៅ​កន្លែង​ណា​មួយ

 

មនុស្ស​គ្រប់​រូប​ពិត​ជា​​ស្អប់​ពាក្យ​ថា​រង់​ចាំ​ណាស់ ប៉ុន្តែ​សម្រាប់​គូ​ស្នេហ៍​វិញ​មិន​ធុញ​ទ្រាន់​ឡើយ ហើយ​អាច​យក​ពេល​នេះ​មក​រីករាយ​ជា​មួយ​គ្នា​ទៀត​ផង។ នៅ​ធនាគារ កន្លែង​ចាំ​ឡាន​ក្រុង គូស្នេហ៍​​អាច​ឃើញ​មនុស្ស​ជា​ច្រើន​ដើរ​កាត់ រួច​បង្កើត​សាច់​រឿង​និយាយ​គ្នា​មិន​ចេះ​ចប់។

 

៥. អាន

 

 

អាន​កាសែត ទស្សនាវដ្ដី ឬ​សៀវភៅ​ប្រលោមលោក​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ក៏​អាច​បង្កើត​ភាព​រីករាយ​បាន​ដែរ។ ការ​អាន​ជា​រឿង​ធុញ​ទ្រាន់​ពេល​នៅ​ម្នាក់​ឯង ប៉ុន្តែ​ពេល​នៅ​ជាមួយ​គូស្នេហ៍ អ្នក​ប្រាកដ​ជា​យល់​អារម្មណ៍​រំភើប​មិន​ធ្លាប់​ជួប។

 

៦. ធ្វើ​កិច្ចការ​ផ្ទះ

 

ប្រសិន​បើ​មិត្ត​ប្រុស​អ្នក​ត្រូវ​សរសេរ​កិច្ចការ​ស្រាវជ្រាវ ឬ​បញ្ចប់​ការងារ​ដែល​​ពី​កន្លែង​ធ្វើការ អ្នក​ប្រាកដ​ជា​ចង់​ទៅ​អង្គុយ​ក្បែរ បើ​ទោះ​បី​រឿង​នោះ​គួរ​ឲ្យ​ធុញ​ទ្រាន់​សម្រាប់​អ្នក​ដទៃ​យ៉ាង​ណា​ក្ដី។ ចង់​ស្ដាប់​ការ​រអ៊ូរទាំ​ដ៏​យ៉ាប់​ៗ​របស់​គេ និង​ប្រាប់​គេ​ថា​នេះ​ជា​រឿង​ធម្មតា នរណា​ក៏​ជួប​ដែរ។

 

៧. អង្គុយ​ដោយ​ស្ងៀម​ស្ងាត់

 

ស្ងៀមស្ងាត់​អាច​ជា​រឿង​គួរ​ឲ្យ​ធុញ​បំផុត សម្រាប់​មនុស្ស​ជា​ច្រើន ប៉ុន្តែ​សម្រាប់​គូ​ស្នេហ៍​ទើប​ស្រលាញ់​គ្នា​ដំបូង បែរ​ជា​អាច​ទ្រាំ​ទ្រ​ស្ថានភាព​នេះ​បាន។ មនុស្ស​ទើប​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គ្រា​ដំបូង ច្រើន​ប្រើ​ភាសា​បេះដូង និង​ក្រសែ​ភ្នែក​ជាង​ការ​និយាយ​ស្ដី៕

 

ធ្លាប់​ធ្វើ​បាន​ប៉ុន្មាន​ចំណុច​ដែរ?

 

ចុចអាន៖ ប៉ុន្មាន​ចំណុច​នេះ​មែន​ទេ​ដែល​ជា​ការ​ចងចាំ​នៃ​ស្នេហ៍​គ្រា​ដំបូង?

ចុចអាន៖ គូស្នេហ៍​ថ្មី​ថ្មោង​គួរ​ឆ្លើយ​សំនួរ៧ មុន​សម្រេច​ចិត្ត​យក​កូន

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ allwomenstalk​

អត្ថបទថ្មី