ពែកមី បក​ស្រាយ​រឿង​ពី​ក្រោយ​​​​បទ​ "ទឹក​ភ្នែក​បង​ថ្លៃ"

  • 2015-08-06 13:21:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​​នាយ​ ពែកមី បាន​ពោល​កាល​ពី​ថ្ងៃ​សម្ពោធ​រឿង​"2Fathers" ថា​​​បទ​ចម្រៀង​ថ្មី​ "ទឹក​ភ្នែក​បង​ថ្លៃ"ដែល​មាន​ការចូលរួម​សម្តែង​ទាំង​ប្រពន្ធ​កូន នោះ​គឺ​មិន​មែន​ជារឿង​ពិត​របស់លោក​ទេ។

 

"បទ​ហ្នឹង​គឺជា​ការ​និពន្ធ​​​ដើម្បី​ជា​ភាព​ទាក់​ទាញ​​ឲ្យ​ទស្សនិកជន​មាន​ការ​ចាប់​អារម្មណ៍​​​តែ​ប៉ុណ្ណោះ​បើ​សិន​ជា​ការ​ពិត​ធ្វើ​ម៉េច​ប្រពន្ធ​ខ្ញុំ​ព្រម​​ថត​"។ ពាក់​មី​ ថ្លែងដូច្នេះ ​កាល​ពី​សម្ពោធ​រឿង​ "2Brothers" បន្ទាប់​ពី​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម មន្ទិល​ថា "ទឹក​ភ្នែកបង​ថ្លៃ" ច្រៀង​ដោយ​នាយ ក្រាន់ នោះ ជាង​រឿង​ពិត​របស់​នាយ។

 

ទោះ​យ៉ាង​ណា តារា​កំប្លែង​ ឈាន​មក​ធ្វើ​ជា​អ្នក​និពន្ធ និង​ដឹកនាំ​រឿង​រូប​នេះ បញ្ជាក់​ថា អ្វី​ដែល​លោក​បាន​ធ្វើ គឺ​ដើម្បី​ប្លែក និង​បើក​ឱកាស​ឲ្យ​សាច់​ញាតិ​របស់​លោក មាន​ឱកាស​​ចូល​សម្តែង​នៅ​ក្នុង​វិស័យ​សិល្បៈ​ដែរ​ប៉ុណ្ណោះ​។​ ​ លោក ថ្លែង​ថា "ខ្ញុំ​មាន​ថ្ងៃ​នេះ​ក៏​ដោយ​សារ​សិល្បៈ​ អីចឹង​ខ្ញុំ​មាន​បំណង​ចង់​ឲ្យ​ប្រពន្ធ​កូន​បង​ប្អូន​ខ្ញុំ​បាន​ចូល​សម្តែង​ជាមួយ​ខ្ញុំ​ដែរ​​​ទើប​បាន​ទៅ​ជា​សាច់​រឿង​​ចឹង​ទៅ​ ព្រោះ​ពួក​គេ​មិន​ដែល​បាន​សម្តែង​ទេ អីចឹង​ក៏​ធ្វើ​ទៅ និង​ជួយ​បើក​ទីផ្សារ​ឲ្យ​អាក្រាន់​ផង​ហ្នឹង​ណា"។ ​​ ដោយ​សារ​សុទ្ធ​ជា​លើក​ដំបូង​ទាំង​អស់​សម្រាប់ ភរិយា រួម​ទាំង​កូន​ ពែកមី​ ថា​មាន​ការ​ពិបាក​ខ្លះ​ដែរក្នុង​ការ​ដឹក​នាំ​ថត ក្នុង​នោះ​ទាល់តែ​រំលឹក​ឲ្យ​នឹក​ឃើញ​ពី​ជីវិត​កម្សត់​កាលពីមុន​ទើប​យំ​ចេញ។ "ចំណែក​កូន វា​យំ​ដែរ​តែ​ដូច​អត់​ដល់ អីចឹង​ទាល់​​តែ​អាក្រាន់​ចាប់​ក្តិច​បាន​យំ​​​​ដល់"។ ពែកមី​បន្ថែម។

 

 

អតីត​កម្មករ​សំណង់​រូប​នេះ​​​ បាន​បញ្ជាក់​ជា​ថ្មី​​ថា ​​អត្ថន័យ​នៃ​បទ​ចម្រៀង​ខាង​លើ ​​មិន​មែន​ជា​ការ​ពិត​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​​តថភាព​ជីវិត​​របស់​គ្រួសារ​នាយ​ឡើយ​។ មិន​តែ​ប៉ុណ្ណោះ​បទ​នេះ​​​ចង់​បង្ហាញ​ជូន​ឬ​ក៏​ជា​សារ​​អប់រំ​មួយ​ដើម្បី​ផ្ញើ​ទៅ​ដល់​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ផង​ដែរ។

 

នៅ​ពី​ក្រោយ​បទ​នេះ​​​តារា​កំប្លែង​កំពុង​ពេញ​​និយម​ពី​សំណាក់​ទស្សនិកជន​នា​ពេល​បច្ចុប្បន្ន​បាន​បន្ត​ដោយ​លើក​ហេតុ​ផល​ទៀត​ថា​វា​ជា​រឿង​ពិត​ដែល​នាយ​​តែង​តែ​សង្កេត​ឃើញ​នៅ​ក្នុង​សង្គម​សព្វថ្ងៃ​ជាក់​ស្តែង​តែ​ម្តង។

 

 

យ៉ាង​ណា​មិញ​តារា​កំប្លែង​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ស្វាយរៀង​រូប​នេះបាន​រំលឹក​ទៅ​ជីវប្រវត្តិ​កម្សត់​មុន​​ពេល​ចូល​សិល្បៈ​ថា​នាយ​​ធ្លាប់​តែ​ធ្វើ​ការងារ​សំណង់​ជីវិត​ក្រី​ក្រ​លំបាក​មាន​ព្រឹក​ខ្វះ​ល្ងាច​​ហើយ​ពេល​បាន​មក​ចូល​សិល្បៈ​ធ្វើ​ឲ្យលោក​មាន​មុខ​មាត់​រហូត​ដល់​មក​សព្វ​ថ្ងៃ​នេះ។​ដូច្នេះ​បើ​ក្រុម​គ្រួសារ​នាយ​បាន​ចូល​ក្នុងវិស័យ​​សិល្បៈ​ដែរ​លោក​រិត​តែ​សប្បាយ​ចិត្ត​។ ជាមួយ​គ្នា​នេះ​ នាយ ពែកមី បង្កើត​ស្នាដៃ​ផលិតបាន​២​​រឿង​​ទីមួយ​នោះ​​​គឺ​" 2Brothers” និង​ថ្មីៗ​នេះ​ទើប​តែ​ដាក់​បញ្ចាំងគឺ​រឿង​​"2Fathers”៕

 

 

អត្ថបទ​៖ ថា​ ម៉ាលីដា

អត្ថបទថ្មី