បុរស​ពិការ​​ម្នាក់​ត្រេកអរ​ខ្លាំង ក្រោយ​ប្រើ​ជើង​ស៊ុត​បាល់​បោះ​ចូល​កន្ត្រក​បាន

  • 2015-08-05 22:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ពិការ​ជើង​ម្ខាង​ម្នាក់​ឈ្មោះ​ Josh Sundquist ​មាន​ចិត្ត​ស្រលាញ់​កីឡា​បាល់​បោះ​ខ្លាំង​ណាស់ ដោយ​តែងតែ​នាំ​មិត្ត​ស្រី​ទៅ​លេង​បាល់​បោះ​ជានិច្ច​នៅ​ពេល​ទំនេរ។ ខណៈ​ដែល​គ្រា​មួយ​នោះ បុរស​រូប​នេះ​បាន​ព្យាយាម​បោះ​បាល់​បញ្ចូល​កន្ត្រក​ពី​ចម្ងាយ​ដោយ​ប្រើ​ជើង​​ទាត់ ចំនួន​ជាង​៣០០​ដង ទើប​អាច​ចូល​បាន​១​ដង។ គ្រាន់​តែ​ចូល​បាន​មួយ​គ្រាប់​នោះ​ បាន​ធ្វើ​ឱ្យ Sundquist ​សប្បាយ​ចិត្ត​ជាង​ខ្លាំង ព្រោះ​រូប​គេ​បាន​ព្យាយាម​យូរណាស់ហើយ។

 

 

ចង់​ដឹង​ថា​ការ​បោះ​បាល់​របស់​បុរស​ខាង​លើ​យ៉ាង​ណា ហើយ​គេ​សប្បាយ​ចិត្ត​ប៉ុណ្ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

ចុចអាន៖កីឡាករ​ម្នាក់​ប្រើ​ក្បាច់កុងហ៊្វូខ្លាំង​ពេក ​​ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ភ្លាម

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bleacherreport