សន្សំកាក់ជិត២០ឆ្នាំបាន១៥០គីឡូ យកទិញចិញ្ចៀនពេជ្រជូនគូស្នេហ៍ អ្នកលក់រាប់បែកផ្សែង
- 2015-08-07 15:48:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្សំកាក់ជិត២០ឆ្នាំបាន១៥០គីឡូ យកទិញចិញ្ចៀនពេជ្រជូនគូស្នេហ៍ អ្នកលក់រាប់បែកផ្សែង
ចន្លោះមិនឃើញ
បុរសស្មោះស្នេហ៍ជនជាតិចិនម្នាក់ បានសន្សំកាក់រយៈពេលជិត២០ឆ្នាំ ដើម្បីយកទិញចិញ្ចៀនពេជ្រមួយវង់ជូនសង្សារដែលស្រលាញ់គ្នាតាំងពីតូច ក្នុងថ្ងៃរៀបការ។
"ខ្ញុំនឹងសន្សំប្រាក់ចាប់ពីឥលូវនេះ រហូតដល់ថ្ងៃណាមួយពេលយើងដល់អាយុរៀបការ "។ នេះជាពាក្យសន្យារបស់ក្មេងប្រុសអាយុ៩ឆ្នាំគឺ Liangliang ដែលបាននិយាយទៅកាន់សង្សារសំណប់ចិត្តតាំងពីតូចរបស់ខ្លួន ក្នុងឆ្នាំ១៩៩៦។
ចាប់ពីពេលនោះមក Liangliang ដែលមកពីទីក្រុង Fuyang បានតាំងចិត្តសន្សំរាល់ប្រាក់កាក់ដែលឪពុកម្ដាយឲ្យមកខ្លួនជានិច្ច។ ដោយក្ដីស្រលាញ់ចំពោះសង្សារ និងដោយការព្យាយាមសន្សំ Liangliang សន្សំបានកាក់ជាង១០ ០០០យាន់ (១៦០៩ ដុល្លារ) ដែលមានទម្ងន់១៥០គីឡូក្រាម។ ចុងក្រោយបុរសស្មោះស្នេហ៍ Liangliang ត្រូវបានសម្រេចក្ដីប្រាថ្នាទិញចិញ្ចៀនពេញមួយវង់សម្រាប់ថ្ងៃរៀបការរបស់គាត់។ នេះបើយោងតាមសារព័ត៌មាន China Fotoកាលពីថ្ងៃព្រហស្បតិ៍។
"អូននៅចាំបានទេ កាលពី២០ឆ្នាំមុន? ឥលូវបងធ្វើវាបានហើយ ។ តើអូននឹងរៀបការជាមួយបងទេ?' Liangliang និយាយទៅកាន់នារីដែលជាគូស្នេហ៍តាំងពីតូច។ សភាពបែបនេះធ្វើឲ្យនាងរំភើបទប់ទឹកភ្នែកមិនបាន។
អស់រយៈពេល២០ឆ្នាំមកហើយដែល Liangliang និងសង្សារ រក្សាបានចំណងស្នេហាមួយដែលមានភក្ដីភាព ទោះពួកគេរវល់ធ្វើការនៅទីក្រុងឆ្ងាយពីគ្នា និងជួបគ្នាផ្ទាល់បានតែពីរបីដងក្នុងមួយឆ្នាំក៏ដោយ។ នៅថ្ងៃដែលសង្សារ ត្រលប់មកជុំគ្រួសារនៅទីក្រុង Fuyang Liangliang ក៏បានធ្វើដូចក្ដីសន្យាដោយទិញបានចិញ្ចៀនពេជ្រ និងសុំសង្សារសំណប់ចិត្តខ្លួនរៀបការ៕
ប្រែសម្រួល៖ មាន រតនា ប្រភព៖ cctvnews