អាហារ៦ប្រភេទស្ត្រីគួរតែទទួលទានអំឡុងពេលមានផ្ទៃពោះ
- អង្គារ, 16 កញ្ញា 2014 22:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ៦ប្រភេទស្ត្រីគួរតែទទួលទានអំឡុងពេលមានផ្ទៃពោះ
ចន្លោះមិនឃើញ
អ្នកម្ដាយគ្រប់រូបមានដឹងទេថាតើអាហារប្រភេទណាខ្លះគួរទទួលទានអំឡុងពេលពពោះ ដើម្បីឲ្យទារកមានសុខភាពល្អ និង មានរាងកាយមាំមួនដែរ ឬទេ? ខាងក្រោមនេះ Sabay នឹងបង្ហាញពីអាហារ៦មុខ ដែលស្ត្រីមានផ្ទៃពោះគួរតែទទួលទាន៖
១.គ្រាប់ធញ្ញជាតិ
នំប៉័ងដែលមានគ្រាប់ធញ្ញជាតិត្រូវបានបង្កើតអាស៊ីដហ្វូលិក និង ជីវជាតិដែក មានសារធាតុសរសៃច្រើនជាងនំប៉័ងសរ និង នំប៉័ងធ្វើពីអង្ករ។ របៀបទទួលទានគ្រាប់ធញ្ញជាតិក្នុងរយៈពេលមួយថ្ងៃពេញ៖ ម្សៅធញ្ញជាតិ សម្រាប់អាហារពេលព្រឹក សាំងវិចមួយដុំ ដែលមានគ្រាប់ធញ្ញជាតិលើនំប៉័ងសម្រាប់អាហារថ្ងៃត្រង់ និង Pasta ស្រូវសាលី ឬអង្ករសំរូបសម្រាប់អាហារពេលល្ងាច។
-អានអត្ថបទ៖ ពេលវេលារួមសិចល្អបំផុតទាំង៥សម្រាប់ស្រ្ដី
២.សណ្ដែក
សណ្ដែកខ្មៅ សណ្ដែកស សណ្ដែកសៀង វាជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមសំខាន់ដូចជាដែកអាស៊ីដហ្វូលីក កាល់ស្យូម និង ស័ង្កសី។
៣.ត្រីសូម៉ុង
វាសម្បូរទៅដោយសារធាតុសារធាតុអូមេហ្គា៣ អាស៊ីដ ខ្លាញ់ដែលល្អចំពោះខួរក្បាល និង ភ្នែករបស់ទារក។ បន្ថែមពីនេះទៅទៀត វាបានផ្ដល់នូវប្រូតេអ៊ីន និង វីតាមីនB។ ត្រីសូម៉ុងមានសារធាតុបារតកម្រិតទាបបើធៀបទៅត្រីដ៏ទៃ។ អ្នកអាចបរិភោគបានរហូតដល់ទៅ ៣០ ក្រាមក្នុងមួយសប្ដាហ៍។
៤.ស៊ុត
ស៊ុតគឺជាប្រភពនៃប្រូតេអ៊ីនដែលផ្ដល់នូវអាស៊ីដអាមីណូ និង ជាតម្រូវការរបស់ទារក។ វាមានផ្ទុកនូវសារធាតុវីតាមីនជាច្រើន និង សារធាតុរ៉ែរួមបន្ថែមទាំង choline ល្អចំពោះការវិវឌ្ឍខួរក្បាលរបស់ទារក។
៥.ផ្លែប័ររី
ផ្លែប្លូប័ររី Raspberries និង ប្លេកប័ររី គឺជាអាហារសម្រន់ដែលមានឱជារសឆ្ងាញ់ និងរសជាតិដ៏អស្ចារ្យ នេះជាកំពូលនៃធញ្ញជាតិ។ ប័ររីបានភ្ជាប់មកជាមួយនូវវីតាមីន C ប៉ូតាស្យូម, អាស៊ីដហ្វូលីក, និងសារធាតុសរសៃ។
៦.ទឹកដោះគោជូរមានជាតិខ្លាញ់ទាប
ទឹកដោះគោជូរមានជាតិខ្លាញ់ទាប មានជាតិកាល់ស្យូមច្រើនជាងទឹកដោះគោធម្មតា មានប្រូតេអ៊ីនខ្ពស់ និងមិនមានជាតិស្ករ។
ប្រែសម្រួល៖ ទ្រី រ៉ាវី ប្រភព៖ webmd