កំពូលតារាសម្ដែងប្រុស១០រូបរកចំណូលបានច្រើនជាងគេឆ្នាំ២០១៥
- 2015-08-07 19:09:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាសម្ដែងប្រុស១០រូបរកចំណូលបានច្រើនជាងគេឆ្នាំ២០១៥
ចន្លោះមិនឃើញ
នាពេលថ្មីៗកន្លងទៅ ទស្សនាវដ្ដីពាណិជ្ជកម្មអាមេរិក Forbes បានចេញផ្សាយបញ្ជីឈ្មោះតារាប្រុសដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០១៥នេះ។
ការសរុបទិន្នន័យចំណូលរបស់តារាទាំងនោះ គិតចាប់តាំងពីថ្ងៃទី១ខែមិថុនាឆ្នាំ២០១៤ ដល់ ថ្ងៃទី១ខែមិថុនាឆ្នាំ២០១៥ មុនពេលកាត់ថ្លៃពន្ធនិងការគ្រប់គ្រងផ្សេងៗ។ អ្វីដែលគួរចាប់អារម្មណ៍ តារាហូលីវូដតួ "Iron Man” Robert Downey Jr បានឈរនៅចំណាត់ថ្នាក់លេខ១ បីឆ្នាំជាប់គ្នា និងតាមពីក្រោយតារាក្បាច់គុនចិន Jackie Chan ។ ខាងក្រោមជាបញ្ជីឈ្មោះតារាប្រុសទាំង១០៖
១. តារាសម្ដែងអាមេរិក Robert Downey Jr រកប្រាក់សរុបបាន ៨០លានដុល្លារ។ រឿងដែលគាត់សម្ដែងចុងក្រោយមានដូចជា “Avengers: Age of Ultron” និង “The Judge” ។
២. តារាសម្ដែងហុងកុងJackie Chan រកប្រាក់សរុបបាន ៥០លានដុល្លារ។ រឿង"Dragon Blade "ជារឿងដែលតារា៦១ឆ្នាំនេះសម្ដែងចុងក្រោយបង្អស់។
៣. តារាសម្ដែងអាមេរិក Vin Diesel រកប្រាក់សរុបបាន ៤៧លានដុល្លារ។ រឿងដែលតារាលេងស្ទីលគ្មានសក់រូបនេះសម្ដែងចុងក្រោយគឺ “Furious 7 "។
៤. តារាសម្ដែងអាមេរិក Bradley Cooper រកប្រាក់សរុបបាន ៤១,៥លានដុល្លារ។ តារាកើតក្នុងទីក្រុង Philadelphia សម្ដែងរឿងចុងក្រោយមានដូចជា "American Sniper” និង "Aloha”។
៥. តារាសម្ដែងអាមេរិក Adam Sandler រកប្រាក់សរុបបាន ៤១លានដុល្លារ។ រឿងចុងក្រោយរបស់គាត់មានដូចជា "Blended” និង "Pixels”។
៦. តារាសម្ដែងអាមេរិក Tom Cruise រកប្រាក់សរុបបាន ៤០លានដុល្លារ។ តារាវ័យ៥៣បានសម្ដែងរឿងចុងក្រោយមានដូចជា "Edge of Tomorrow” និង “Mission: Impossible – Rogue Nation”។
៧. តារាសម្ដែងឥណ្ឌា Amitabh Bachan រកប្រាក់សរុបបាន ៣៣,៥លានដុល្លារ។ ក្នុងឆ្នាំ២០១៥ តារាឥណ្ឌារូបនេះបានសម្ដែង២រឿងរួមមាន "Piku” និង "Shamitabh”។
៨. តារាសម្ដែងឥណ្ឌា Salman Khan រកប្រាក់សរុបបាន ៣៣,៥លានដុល្លារ។ តារាមានរហស្សនាម "The Tiger of Bollywood" បានសម្ដែងក្នុងពីររឿងចុងក្រោយក្នុងឆ្នាំ២០១៥មានដូចជា "Bajrangi Bhaijaan” និង "Prem Ratan Dhan Payo”។
៩. តារាសម្ដែងឥណ្ឌា Akshay Kumar រកប្រាក់សរុបបាន ៣២,៥លានដុល្លារ។ គាត់បានសម្ដែង៣រឿងក្នុងឆ្នាំ២០១៥នេះមាន "Gabbar is Back” “Baby” និង "Brothers”។
១០. តារាសម្ដែងអាមេរិក Mark Wahlberg រកប្រាក់សរុបបាន ៣២ លានដុល្លារ។ រឿងចុងក្រោយរបស់គាត់គឺ "Lone Survivor” និង "Ted 2” ៕
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ cnn