ស្បែក​ជើង​ថ្មី​របស់​ Lionel Messi ​ស្អាត​ឬ​មិន​ស្អាត​ប៉ុណ្ណឹង?

  • 2014-09-16 22:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ Lionel Messi ​មើល​ទៅ​ដូច​ជា​សប្បាយ​រីករាយ​ណាស់​ពេល​ទទួល​បាន​ស្បែក​ជើង​ថ្មី​ពី​ក្រុមហ៊ុន​ Adidas ហើយ​បាន​បង្ហោះ​រូប​ថត​របស់​ខ្លួន​នៅ​ក្នុង​បណ្ដាញ​សង្គម​ Instagram ​ដោយ​បាន​កាន់​ស្បែក​ជើង​នេះ​ហើយ​បង្ហាញ​ស្នាម​ញញឹម​បញ្ជាក់​ពី​ការ​ពេញ​ចិត្ត​ផង​ដែរ។ ​ស្បែក​ជើង​ម៉ូត​ថ្មី​មួយ​គូ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ adzero F50s ​ដែល​ក្រុមហ៊ុន​ Adidas ​ផលិត​ឡើង​សម្រាប់​ Messi ​ពាក់​ក្នុង​ការ​ប្រកួត​ជាមួយ​ក្លិប​ Apoel ​ក្នុង​ពាន​រង្វាន់​ UEFA Champions League ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។ Adidas adzero F50s ​មាន​លាយ​ពណ៌​ច្រើន​ដូចជា​ លឿង​ ខ្មៅ ប្រផេះ​និង​ស្វាយ។

ចំពោះ​មតិ​របស់​អ្នក​គាំទ្រ​ តើ​អ្នក​ទាំង​អស់​គ្នា​គិត​ថា​ស្បែក​ជើង​ថ្មី​មួយ​គូ​នេះ​ស្អាត​ឬ​អត់?

ប្រែ​សម្រួល​៖ សុខ មុន្នីរម្យ​ ប្រភព​៖ thescore

អត្ថបទពេញនិយម
អត្ថបទថ្មី