១០​បទ ​ពេញ​និយម​ខ្លាំង​បំផុត​​លើ​តារាង Billboard សប្ដាហ៍​នេះ

  • 2015-08-08 00:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាត់ថ្នាក់​លេខ​មួយ​ដល់​លេខ​៥​លើ​តារាង​ចម្រៀង​អាមេរិក Billboard Hot 100 សប្ដាហ៍​នេះ មិន​មាន​អ្វី​ប្រែប្រួល​ឡើយ​ពី​សប្ដាហ៍​មុន។ បទ​ចម្រៀង "Cheerleader” របស់ OMI នៅ​តែ​ជា​បទ​លេខ​មួយ​ដដែល បន្ទាប់​ពី​បាន​ឈរ​លើ​ចំណាត់ថ្នាក់​នេះ ៣សប្ដាហ៍​កន្លង​មក។

 

បទ "Lean On” ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១០​កាល​ពី​សប្ដាហ៍​មុន បាន​ឡើង​មក​ចំណាត់ថ្នាក់​លេខ​៦ ធ្វើ​ឲ្យ​បទ "Trap Queen” ធ្លាក់​មក​លេខ​៧​វិញ។

 

ទស្សនា​ចំណាត់ថ្នាក់​កំពូល​ទាំង​១០​ខាង​ក្រោម​នេះ​តែ​ម្ដង៖

១. “Cheerleader” ច្រៀង​ដោយ OMI

២. “Can't Feel My Face” ច្រៀង​ដោយ The Weeknd

៣. “Watch Me” ច្រៀង​ដោយ Silentó

៤. “Bad Blood” ច្រៀង​ដោយ Taylor Swift

៥. “See You Again” ច្រៀង​ដោយ Wiz Khalifa ft. Charlie Puth

៦. “Lean On” ច្រៀង​ដោយ Major Lazer & DJ Snake

៧. “Trap Queen” ច្រៀង​ដោយ Fettu Wap

៨. “My Way” ច្រៀង​ដោយ Fetty Wap Featuring Monty

៩. “Fight Song” ច្រៀង​ដោយ Rachel Platten

១០. “Shut Up and Dance” ច្រៀង​ដោយ WALK THE MOON

ចំណាត់ថ្នាក់​ទាំង​នេះ​បាន​មក​ពី​ការ​សរុប​ទិន្នន័យ​នៃ​ការ​លក់​អាល់ប៊ុម ការ​ចាក់​ផ្សាយ​តាម​វិទ្យុ និង​ការ​ចាក់​ស្ដាប់​ និង​ទស្សនា​លើ​អ៊ីនធឺណិត​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ នៅ​សហរដ្ឋ​អាមេរិក ៕​

 

តើ​បទ​ចម្រៀង​មួយ​ណា​ដែល​ប្រិយមិត្តចូលចិត្ត​ជាងគេ?

 

ចុចត្រង់នេះ ដើម្បីទស្សនា​ចំណាតថ្នាក់​សប្ដាហ៍​មុន

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ billboard

អត្ថបទថ្មី