កាន់​​តែ​លិខិត​ឆ្លង​ដែន​ខ្មែរ​ អាច​ស្នាក់​នៅ​ប្រទេស​ទាំង​នេះ​បាន​ប៉ុន្មាន​ថ្ងៃ?

  • 2014-10-14 21:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីត្បិត​តែ​ប្រទេស​ទាំង​នេះ​បាន​លើក​លែង​ទិដ្ឋាការ​ (Visa)​ ឲ្យ​ប្រជាជន​ខ្មែរ​ក្ដី​ ប៉ុន្តែ​ចំនួន​ថ្ងៃ​ដែល​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​មាន​រយៈពេល​​ខុស​គ្នា។ តើ​ប្រទេស​ទាំង​នោះ​លើក​លែង​ទិដ្ឋាការ​ឲ្យ​ប្រជាជន​ខ្មែរ​ស្នាក់​នៅ​ប្រទេស​គេ​បាន​ប៉ុន្មាន​ថ្ងៃ​ទៅ​ហ្ន?

 

 

បើ​មិន​ទាន់​ដឹង​នៅ​ឡើយ​ តោះ! ទៅ​មើល​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​ណា៖

 

១) ប្រទេស​សិង្ហបុរី៖ អាច​ស្នាក់​នៅ​បាន​រហូត​ដល់​៣០​ថ្ងៃ​ ដោយ​គ្រាន់​តែ​កាន់​លិខិត​ឆ្លងដែន​មាន​សុពលភាព​គ្រប់​គ្រាន់។ (ស្ថានទូត៖ #129, វិថី​ព្រះ​នរោត្តម​, ភ្នំពេញ​/០23​ 221​ 875)

 

២)ប្រទេស​ម៉ាឡេស៊ី៖​ អាច​ស្នាក់​នៅ​រហូត​ដល់​៣០​ថ្ងៃ។ (ស្ថានទូត៖ #20-222, វិថី​ព្រះ​នរោត្តម​, សង្កាត់​ទន្លេ​បាសាក់,​ ខណ្ឌ​ចំការមន​, ភ្នំពេញ/​០23​ 216​ 176)

 

៣) ប្រទេស​ឥណ្ឌូណេស៊ី៖​ អាច​ស្នាក់​នៅ​បាន​រហូត​ដល់​៣០​ថ្ងៃ។ (ស្ថានទូត៖ #1, ផ្លូវ​៤៦៦​ កាច់ជ្រុង​ផ្លូវ​ព្រះ​នរោត្តម,​ សង្កាត់​ទន្លេ​បាសាក់​, ខណ្ឌ​ចំការមន,​ ភ្នំពេញ/ 023 217 934/023 216 148)

 

៤) ប្រទេស​​ហ្វីលីពីន​៖ អាច​ស្នាក់​នៅ​បាន​មិន​ហួស​​៣០​​ថ្ងៃ។ (ស្ថានទូត៖ #15, ផ្លូវ​ ៤២២,​ សង្កាត់​ទន្លេ​បាសាក់​, ខណ្ឌ​ចំការមន,​ ភ្នំពេញ/+855 23 222 303/+855 23 222 304)

 

៥) ប្រទេស​ប្រ៊ុយណេ៖​ អាច​ស្នាក់​នៅ​បាន​រហូត​ដល់​១៤​ថ្ងៃ។ (ស្ថានទូត៖ #237, ផ្លូវ​ប៉ាសស្ព័រ​(St. 51), ភ្នំពេញ/ 023 211 457/023 211 458)

 

៦)​ ប្រទេស​វៀតណាម៖​ អាច​ស្នាក់​នៅ​បាន​រហូត​ដល់​៣០​ថ្ងៃ។ (ស្ថានទូត៖ #440A, ព្រះ​មុនីវង្ស, ភ្នំពេញ/ 023 726 274)

 

 

៧) ប្រទេស​ថៃ៖ អាច​ស្នាក់​នៅ​បាន​រហូត​ដល់​១៤​ថ្ងៃ។ (ស្ថានទូត៖ #196, វិថី​ព្រះ​នរោត្តម, សង្កាត់​ទន្លេ​បាសាក់, ខណ្ឌ​ចំការ​មន, ភ្នំ​ពេញ/023​ 726​ 306)

 

៨) ប្រទេស​ឡាវ៖ អាច​ស្នាក់​នៅ​បាន​រហូត​ដល់​៣០​ថ្ងៃ​ ប៉ុន្តែ​លិខិត​​ឆ្លងដែន​ត្រូវ​មាន​សុពលភាព​យ៉ាង​ហោច​ណាស់​៩០​ថ្ងៃ។ (ស្ថានទូត៖ #15-17​ ផ្លូវ​ម៉ៅសេទុង,​ ខណ្ឌ​ចំការមន​, ភ្នំពេញ/023​ 982​ 632)

 

៩) ប្រទេស​ភូមា៖ អាច​ស្នាក់​នៅ​បាន​រហូត​ដល់​១៤​ថ្ងៃ​ ប៉ុន្តែ​លិខិត​ឆ្លងដែន​ត្រូវ​មាន​សុពលភាព​យ៉ាង​ហោច​៦​ខែ។(ស្ថានទូត៖ #181, វិថី​ព្រះ​នរោត្តម, សង្កាត់​បឹង​កេងកង​I, ខណ្ឌ​ចំការមន, ភ្នំពេញ/ 023 223 761/ 023 223 762)

 

-លិខិត​ឆ្លង​ដែន​​ណា​ខ្លះ​ គេ​ទទួល​ស្គាល់​​ និង​មិន​សូវ​ទទួល​ស្គាល់?

 

អត្ថបទ៖ មាស រ័ត្ន

អត្ថបទពេញនិយម