លិខិត​ឆ្លង​ដែន​​ណា​ខ្លះ​ គេ​ទទួល​ស្គាល់​​ និង​មិន​សូវ​ទទួល​ស្គាល់?

  • 2014-09-27 18:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លិខិត​ឆ្លងដែន​ជា​ឯកសារ​ធ្វើ​ដំណើរ​អន្តរជាតិ​ បញ្ជាក់​ពី​​អត្តសញ្ញាណ​អ្នក​កាន់​ ដែល​ចេញ​​​ឱ្យ​ប្រើ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ។ លិខិត​ឆ្លងដែន​ស្តង់ដារ​ ត្រូវ​មាន​ឈ្មោះ​ ទីកន្លែង​ ថ្ងៃ​ខែ​ឆ្នាំ​កំណើត រូបថត​ ហត្ថលេខា​ និង​ ព័ត៌មាន​ផ្សេងៗ​ទៀត​របស់​ប្រជាពលរដ្ឋ​ ឬ​​អ្នកកាន់។

 

ចុះ​ប្រិយមិត្ត​ដឹង​អត់​ថា​ លិខិត​ឆ្លងដែន​ប្រទេស​ណា​ខ្លះ​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​​ខ្លាំង​ជាង​គេ​លើ​ពិភពលោក? ឆ្លើយ​តប​សំនួរ​នេះ​ គេហទំព័រ​ Straits Times​ បាន​បង្ហាញ​លិខិតឆ្លងដែន​​ប្រទេស ហ្វាំងឡង់​ អាល្លឺម៉ង់​ ស៊ុយអែត​ អាមេរិក​ អង់គ្លេស​ ពិភពលោក​ទទួលស្គាល់​ខ្លាំង​ជាងគេ។ ចំណែក ​​-អាហ្វហ្គានីស្ថាន ​គេ​មិន​សូវ​​​ទទួល​ស្គាល់​ឡើយ។

 

 

-អាន​អត្ថបទ៖ បើ​ធ្វើ​បែប​ៗ​ហ្នឹង​ សាលា​ចេះ​​​ឲ្យ​សញ្ញាប័ត្រ​ទៅ​កើត​ដែរ!

 

 

លិខិត​ឆ្លងដែន​ដែល​​ពិភពលោក​ទទួល​ស្គាល់ខ្លាំង

 

លេខ​រៀង​ទី១ -ហ្វាំងឡង់ -អាល្លឺម៉ង់ -ស៊ុយអែត -អាមេរិក -អង់គ្លេស

 

លេខរៀង​ទី២ -កាណាដា -ដាណឺម៉ាក

  លេខរៀង​ទី៣ -បែលហ្សិក -បារាំង -អ៊ីតាលី -ជប៉ុន -កូរ៉េ​ខាងត្បូង -លុចហ្សំបួរ -ហុឡង់ដ៍ -ព័រទុយហ្គាល់ -អេស្ប៉ាញ

  លេខរៀង​ទី៤ -អូទ្រីស -អៀរឡង់ -ណូវែល

  លេខរៀង​ទី៥ -នូវែលហ្សេឡង់ -សិង្ហបុរី -ស្វីស

  លេខរៀង​ទី៦ -ក្រិក

  លេខរៀង​ទី៧ -អូស្ត្រាលី

  លេខរៀង​ទី៨ -ម៉ាឡេស៊ី -ម៉ាល់តា

  លេខរៀង​ទី៩ -អ៊ីស្លង់ លេខរៀង​ទី១០ -សាធារណរដ្ឋឆេក -ហុងគ្រី

 

-អាន​អត្ថបទ៖ ខឹង​ពេក​យក​ដុំ​ថ្ម​គប់​ឡាន​​តម្លៃ​៤០ម៉ឺន​ដុល្លារ​

 

លិខិត​ឆ្លងដែន​ដែល​ពិភពលោក​មិន​សូវ​​ទទួល​ស្គាល់

 

លេខរៀង​ទី៨៥ -ហ្គីណេ​អេក្វាទ័រ -យេមែន

 

លេខរៀង​ទី៨៦ -អង់ហ្គោឡា -បង់ក្លាដេស -ប៊ូរុនឌី -ជីប៊ូទី​ -មីយ៉ាន់ម៉ា -កូរ៉េ​ខាងជើង

 

លេខរៀង​ទី៨៧ -កុងហ្គោ -អ៊ីរ៉ង់ -កូសូវ៉ូ

 

លេខរៀង​ទី៨៨ -អេត្យូពី -លីបង់ -ស៊ូដង់​ខាងត្បូង -ស្រីលង្កា

 

លេខរៀង​ទី៨៩ -Eritrea -លីប៊ី -ស៊ូដង់ -ស៊ីរី

 

លេខរៀង​ទី៩០ -នេប៉ាល់

 

លេខរៀង​ទី៩១ -ប៉ាឡេស្ទីន លេខរៀង​ទី៩២ -ប៉ាគីស្ថាន -សុមាលី

 

លេខរៀង​ទី៩៣ -អ៊ីរ៉ាក់

 

លេខរៀង​ទី​៩៤ -អាហ្វហ្គានីស្ថាន

 

ក្នុង​ចំណោម​​លិខិត​ឆ្លងដែន​​របស់​ប្រទេស​អស់​ខាងលើ​ លិខិត​ឆ្លងដែន​សិង្ហបុរី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ Henley & Partners Visa Restrictions Index 2014​ ឱ្យ​ដឹង​ថា អ្នក​កាន់​លិខិត​ឆ្លងដែន​សិង្ហបុរី​ អាច​ធ្វើ​ដំណើរ​បាន​ដល់​ទៅ​១៧០​ប្រទេស​ ដោយ​មិន​ចាំ​ចាច់​មាន​ទិដ្ឋាការ (Visa)។ ចុះ​លិខិតឆ្លងដែន​ខ្មែរ​ជាប់​លេខ​ប៉ុន្មាន​ដែរ? ចង់​ដឹង​មើល​ខាង​ក្រោម។ លិខិត​ឆ្លង​ដែន​ប្រទេស​កម្ពុជា​ជាប់​ក្នុង​​ចំណាត់​ថ្នាក់​​៧៩។

 

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Straitstimes