HyunA គ្រាន់​តែ​ Trailer ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​ធ្វើ​ឲ្យ​ប្រុស​ៗ​ឈាម​ច្រមុះ​បាត់

  • 2015-08-10 17:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង HyunA ជា​សមាជិក​ក្រុម 4Minute បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​អារម្មណ៍​រំភើប​ទៀត​ហើយ​តាម​រយៈ​វីដេអូ trailer ខ្លី​មួយ​ដើម្បី​ផ្សព្វផ្សាយ​​អាល់ប៊ុម​ទី​៤ របស់​ខ្លួន ដែល​ត្រៀម​ចេញ​លក់​ក្នុង​ពេល​ឆាប់​ៗ​នេះ។

 

 

វីដេអូ​រយៈ​ពេល​១នាទីនិង៤៥វិនាទី​ដែល​ទើប​ចេញ​ផ្សាយ​លើ Youtube កាល​ពី​យប់​មិញ បាន​បង្ហាញ​ពី​ស្ទីល​សិចស៊ី​ថ្មី​ៗ​​ជា​ច្រើន​របស់​តារា​វ័យ ២៣នាំ​រូប​នេះ រួម​ជាមួយ​ឈុត​ជប់លៀង​យ៉ាង​វក់វី​ជាមួយ​ជន​បរទេស។

 

បើ​ទោះ​ជា​មិន​ទាន់​មាន​ព័ត៌មាន​ប្រកាស​ច្បាស់​លាស់​ពី​អាល់ប៊ុម​ថ្មី​នេះ ប៉ុន្តែ​តាម​រយៈ​វីដេអូ​ Trailer គេ​អាច​ដឹង​បាន​ថា​អាល់ប៊ុម​ថ្មី​នេះ​មាន​ចំណងជើង​ថា "A”។ ទស្សនា​វីដេអូ Trailer ខាង​ក្រោម៖

 

 

កាល​ពី​ឆ្នាំ​២០១៤ HyunA ក៏​បាន​ចេញ​អាល់ប៊ុម​ទោល​មួយ​ដែរ​ គឺ​អាល់ប៊ុម​ "A Talk” ដោយ​មាន​បទ "Red” ជា​បទ​នាំ​មុខ ៕

 

ចុចអាន៖បទ “Red” របស់ HyunA ​ជាប់​ MV ល្អ​ប្រចាំ​ឆ្នាំ​ជាមួយ Taylor Swift និង Beyonce

ចុចអាន៖មើល​រូប​​ទាំង​នេះ​ហើយ បាន​ដឹង HyunA កាល​នៅ​ក្មេង​មុខ​យ៉ាង​ម៉េច

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo

អត្ថបទពេញនិយម