Depay មានទំនុកចិត្តអាចសាងកេរ្តិ៍ឈ្មោះល្បីជាមួយអាវលេខ៧
- 2015-08-10 21:27:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Depay មានទំនុកចិត្តអាចសាងកេរ្តិ៍ឈ្មោះល្បីជាមួយអាវលេខ៧
ចន្លោះមិនឃើញ
Memphis Depay មានទំនុកចិត្តខ្ពស់លើខ្លួនឯងដោយបានពាក់អាវលេខ៧របស់បិសាចក្រហម Manchester Unitd ហើយសង្ឃឹមថាអាវនេះនឹងអាចជួយរូបគេឱ្យមានឈ្មោះល្បីល្បាញបាន។
Angel di Maria បានចាកចេញពី Man Utd ទៅ PSG កាលពីសប្ដាហ៍មុននេះដោយបន្សល់ទុកនូវអាវលេខ៧ឱ្យនៅទំនេរ។ ភ្លាមនោះ Depay បានសុំលោក Van Gaal រ៉ាប់រងអាវមួយនេះ ដោយសន្យាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។
ខ្សែបម្រើប្រយុទ្ធវ័យ២១ឆ្នាំរូបនេះបាននិយាយថា៖ "បាទ ពិតណាស់ខ្ញុំកំពុងពាក់អាវដែលមានសម្ពាធមួយ។ វាជាអាវប្រវត្តិសាស្ត្ររបស់ក្លិប ហើយខ្ញុំក៏ចង់បង្កើតស្នាដៃដោយខ្លួនឯងដែរ។ ឆ្នាំមុន ខ្ញុំពាក់អាវដែលមានលេខ៧នៅពីក្រោយខ្នង ហើយខ្ញុំអាចរកគ្រាប់បាល់បានច្រើន ដូច្នេះខ្ញុំមានទំនុកចិត្តជាមួយលេខនេះ”។
Depay កាលលេងនៅ PSV រដូវកាលមុនរកគ្រាប់បាល់បាន២២គ្រាប់និងជាកំពូលអ្នកទាត់ហ្វ្រីឃីតម្នាក់។ ខណៈដែលផ្លាស់មក Man Utd នេះវិញ រូបគេក៏បានបង្ហាញទម្រង់លេងពេញចិត្តចំពោះអ្នកចាត់ការសញ្ជាតិហុល្លង់ផងដែរ។ ចាំមើលទៅមុខទៀត តើវាសនារបស់រូបគេអាចដូចនឹង Di Maria ឬយ៉ាងណា?
ចុចអាន៖បើកឆាក Premier League បិសាចក្រហមរកបាន៣ពិន្ទុ ដោយសារមាន់ខ្នាយមាសភ្លាត់ស្នៀត
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ skysports